វត្ថុហោះហើរមួយពុំទាន់សន្និដ្ឋានបាន (UFO) ត្រូវបានគេរកឃើញថា កំពុងហោះហើរឆ្លងកាត់កូរ៉េខាងជើង ហើយមនុស្សជាច្រើនចាត់ទុកថា នេះជាយានអវកាសរបស់មនុស្សភពដទៃ ។
តាម Daily Star ខ្សែវីដេអូមួយ ដែលថតបង្ហាញឲ្យវត្ថុចម្លែកភ្លឺចិញ្ចាចបានបង្ហាញខ្លួនក្នុងដែនអាកាសរបស់កូរ៉េខាងជើង ត្រូវបានគេបង្ហោះលើឆាណែល YouTube UFOmania។
មនុស្សម្នាកាន់តែពុះកញ្ជ្រោលថែមទៀត ខណៈពេលប្រភពផ្តល់ទិន្នន័យផ្ទាល់ពីស្ថានីយ៍អវកាសអន្តរជាតិ ISS ប្រកាសថា បានសម្លឹងឃើញយានយន្តរបស់មនុស្សក្រៅភពបណ្តែតខ្លួនលើលំហអាកាសកូរ៉េខាងជើង។
ខ្សែវីដេអូនេះ មានសំឡេងពណ៌នាថា ៖ “វត្ថុហោះហើរដែលពុំកំណត់បាននេះ ស្ថិតនៅស្រទាប់ខាងលើលំហបរិយាកាសប្រទេសកូរ៉េខាងជើង។ វត្ថុនេះ ត្រូវបានគេផ្តិតយករូបភាពដោយកាមេរ៉ាមួយបំពាក់ជាប់នឹងស្ថានីយ៍អវកាសអន្តរជាតិ”។
ខ្សែវីដេអូនេះ បន្តបរិយាយថា មនុស្សមួយចំនួនជឿថា វាជា UFO មួយ អ្នកខ្លះទៀតគិតថា វាអាចជាសកម្មភាពយោធារបស់កូរ៉េខាងជើង។ ក៏នៅមានយោបល់ខ្លះនិយាយថា វាជាចំណាំងផ្លាតរបស់ពន្លឺព្រះអាទិត្យ៕ សូយន