Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាង ២៥​គីឡូក្រាម ប្រមូល​មក​ពី​ខេត្ត​ចំនួន​៤ ត្រូវបាន​ធ្វើ​ពិធី​ដុត​បំផ្លាញ​នៅ​ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ លោក អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​គណៈកម្មការ​បង្កា​ទប់ស្កាត់​និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​តាម​ច្រក នា​រសៀល​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​តាម​អំណាច សាលក្រម សាលដីកា​និង​សេចក្តីសម្រេច​របស់​សាលា​ដំបូង​នៃ​ខេត្ត​ទាំង​៤​មាន ខេត្ត​ស្វាយរៀង​.​ព្រៃវែង​.​កំពង់ចាម​.​និង​ខេត្ត​ត្បូងឃ្មុំ​។​

ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ភូមិ​ថ្មី​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៍​.​លោក​មេបញ្ជាការ​កង​រាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អគ្គស្នងការ​រង​នគរបាលជាតិ​លោកស្រី អគ្គលេខាធិកា​រង​អាជ្ញាធរ​ជាតិ​ប្រ​យុត្តិ​ប្រឆាំង​គ្រឿងញៀន លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត អភិបាលរង​ខេត្ត ទាំង​៤​លោក​ប្រធាន​សាលាដំបូង លោក​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ទាំង​៤ សិស្សានុសិស្ស​និស្សិត លោកគ្រូ អ្នកគ្រូ យាយជី តាជី រួម​និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ២.៣០០ នាក់​។​

​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ វត្ថុតាង​ដែល​រឹបអូស​និង​បំផ្លាញចោល​នាពេលនេះ​ទៅតាម​អំណាច សាលដីកា​ស្ថាពរ សាលក្រម​ស្ថាពរ និង​ដីកា​សម្រេច​របស់​សាលាដំបូង​ខេត្ត​ទាំង​៤​មាន ៖ ទី​១.​សាលាដំបូង​ខេត្តស្វាយរៀង​.​សាលក្រម​ស្ថាពរ​សរុប​ចំនួន​៣៧​សាលក្រម សាលក្រម​មិន​ទាន់​ស្ថាពរ​មាន​ចំនួន​សរុប ៨​សាលក្រម​តំណាក់កាល​ត្រៀម​ជំនុំជម្រះ​មាន​ចំនួន​សរុប​៤​សំណុំរឿង តំណាក់កាល​ស៊ើបសួរ​មាន​ចំនួន​៣​សំណុំរឿង​ដីកា​សម្រេច​មាន​ចំនួន​៩​ដីកា​សរុប​ទាំងអស់​មាន​ចំនួន​៥២​សំណុំរឿង ទី​២.​សាលាដំបូង​ខេត្តព្រៃវែង​.​សាលក្រម​ស្ថាពរ​សរុប​ចំនួន​៤៩​សាលក្រម សាលក្រម​មិន​ទាន់​ស្ថាពរ​មាន​ចំនួន​សរុប​៩​សាលក្រម​តំណាក់កាល​ត្រៀម​ជំនុំ​ជំ​រះ​មាន​ចំនួន​សរុប​១​សំណុំរឿង​តំណាក់កាល​ស៊ើបសួរ​មាន​ចំនួន​៧​សំណុំរឿង​សរុប​ទាំងអស់​មាន​ចំនួន​៦៦​សំណុំរឿង​.​ទី​៣.​សាលាដំបូង​ខេត្តកំពង់ចាម​.​សាលក្រម​ស្ថាពរ​សរុប​ចំនួន​៨៥​សាលក្រម​សាលក្រម​មិនទាន់​ស្ថាពរ​ចំនួន​៤១​សាលក្រម​តំណាក់កាល​ត្រៀម​ជំនុំ​ជំ​រះ​មាន​ចំនួន​សរុប​៧​សំណុំរឿង​តំណាក់កាល​ស៊ើបសួរ​មាន​៣​សំណុំរឿង​សរុប​ទាំងអស់​មាន​ចំនួន​១៣៦​សំណុំរឿង និង​ទី​៤.​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​.​សាលក្រម​ស្ថាពរ​សរុប​ចំនួន​១៨០​សាលក្រម សាលក្រម​មិន​ទាន់​ស្ថាពរ​មាន​ចំនួន​១២​សាលក្រម តំណាក់កាល​ត្រៀម​ជំនុំ​ជំ​រះ​មាន​ចំនួន​សរុប​៤​សំណុំរឿង​តំណាក់កាល​ស៊ើបសួរ​មាន​ចំនួន​៧៧​សំណុំរឿង​សរុប​ទាំងអស់​មាន​ចំនួន​២៧៣​សំណុំរឿង​។ សរុប​ថ្នាំញៀន​របស់់​សាលាដំបូង​ខេត្ត​ទាំង​៤​ចំនួន​២៥៣០៣.៩៩​ក្រាម​ស្មើ​និង​៤៤៥​សំណុំរឿង​ដែល​ត្រូវ​ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល​នាពេលនេះ​។

នៅក្នុង​ឱកាស​នោះ​ផងដែរ លោក អង្គ វង្ស​វឌ្ឍនា បាន​មានប្រសាសន៍​ដោយ​លើកឡើង​ថាៈ​ការ​ដុតបំផ្លា​ញ​គ្រឿងញៀន​នាពេលនេះ​គឺជា​ពិធី​ដ៍​មាន​សារៈសំខាន់​និង​ប្រកបដោយ​អត្ថន័យ​ជាទីបំផុត​ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ទិដ្ឋភាព​ចម្បង​២​យ៉ាង​គឺ​ទី​១/​បង្ហាញឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​និង​លទ្ធផល​ដ៍​ជោគជ័យ​ក្នុង​ការអនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​របស់​រាជរដ្ឋាភិបាល​ទាំង​លើក​ទី​១​និង​លើក​ទី​២​។​ដោយឡែក​ចំពោះ​ទិដ្ឋភាព​ទី​២/​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​នាពេលនេះ​ក៍​បាន​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​និសា​ធា​រណ​ជន​បាន​ឃើញ​យ៉ាង​ច្បាស់​ថាៈ​រាល់​សារធាតុ​ញៀន​ដែល​កងកម្លាំង​មាន​សមត្ថកិច្ច​យើង​បង្ក្រាប​បាន​គឺ​មិន​ត្រូវបាន​យក​ទៅ​ប្រើប្រាស់​មុខសញ្ញា​ផ្សេង​នោះឡើយ​គឺ​បាន​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​ប្រកបដោយ​សុវត្ថិភាព​ដើម្បី​ធ្វើ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ប្រារព្ធ​ធ្វើ​នា​ពេល​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​បាន​មានប្រសាស​ន៍​បន្តទៀត​ថាៈ​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​គឺជា​បញ្ហា​ដ៍​ស្មុគស្មាញ​ទាក់ទិន​ដល់​ច្រើន​បញ្ហា​មាន​លក្ខណៈ​បែប​ពហុ​វិស័យ​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​សមាសភាព​នៃ​សង្គម​។ ដូច្នេះ​បើ​ទោះបីជា​អាជ្ញាធរ​មន្ត្រី​អនុវត្ត​ច្បាប់​កងកំលាំង​មាន​សមត្ថកិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្ក្រាប​យ៉ាង​ណា​ក៍​ដោយ​ប៉ុន្តែ​បើ​គ្មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី​និង​វិស័យ​ឯកជន​នោះទេ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​របស់​យើង​ក៍​នឹង​មិន​អាចឈាន​ទៅ​សម្រេចបាន​នូវ​គោលដៅ​គាស់​រំលើង​ឱ្យ​អស់​នូវ​គ្រឿងញៀន​ចេញពី​សង្គម​ជាតិ​របស់​យើង​បាន​ឡើយ​៕ វ៉ៃកូ​

×