ឆ្នាំជូត ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នប្រយែង ល្អបំផុតគួរប្រមូលផ្តុំធ្វើកិច្ចការបស់ខ្លួនឲ្យល្អ កុំចូលរួមក្នុងកិច្ចការរបស់អ្នកដទៃនាំឲ្យមានបញ្ហាដល់ខ្លួន។ ចំណាយត្រូវចេះសន្សំសំចៃ ព្រោះពុំមានខ្ទង់ចំណូលបន្ថែមលើសពីបច្ចុប្បន្ន។ មនោសញ្ចេតនា ដោយសារតែទាំង២នាក់ គ្មាននរណាព្រមចុះចាញ់ ហេតុនេះទំនាក់ទំនងមានភាពតានតឹង។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ត្រូវនឹងនរដោះស្រាយរាល់ឧបសគ្គក្នុងការងារ មិនត្រូវឆេវឆាវនាំឲ្យកាន់តែស្មុគស្មាញ។ មិនគួរវិនិយោគប្រាក់ ចាយវាយត្រូវមានផែនការជាក់ស្តែង។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តី និងទង្វើរបស់ខ្លួន ចៀសវាងធ្វើឲ្យដៃគូរអាក់អន់ចិត្ត។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់។
ឆ្នាំខាល ៖ រាសីល្អមធ្យម។ ការងារធ្វើឲ្យដោយនឹងនរចិត្ត ប្រមូលផ្តុំអារម្មណ៍អ្នកនឹងដោះស្រាយបានគ្រប់យ៉ាងដោយងាយស្រួល។ សំណាងនឹងមកដល់កុំឲ្យខកខានត្រូវចេះឆក់ឱកាសទាន់ពេល។ មនោសញ្ចេតនា រីករាយសុភមង្គល នៅក្បែរមនុស្សដែលខ្លួនស្រឡាញ់។ ទិសល្អទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារត្រូវពង្រីកស្មារតី និងកម្លាំងសមូហភាពនោះការលំបាកគ្រប់យ៉ាងនឹងអាចឆ្លងផុតដោយគ្មានបញ្ហា។ ចំណូលស្ថិរភាព។ មនោសញ្ចេតនា គួរលៃពេលឲ្យបានច្រើនជាងសម្រាប់រឿងមនោសញ្ចេតនា បន្ថែមភាពរ៉ូមែនទិកឲ្យចំណងស្នេហ៍កាន់តែជ្រាលជ្រៅជាង។ ទិសល្អទិសពាយ័ព្យ តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ថ្ងៃនេះសភាពផ្លូវចិត្តមិននឹងនរ ដូច្នេះឥទ្ធិពលខ្លាំងដល់ការងារ។ មិនត្រូវចាយលុយតាមចំណង់ចិត្ត ត្រូវលៃលកតាមចំណូលរបស់ខ្លួន។ មនោសញ្ចេតនា បើអ្នកពិតជាស្មោះស្ម័គ្រជាមួយគូស្នេហ៍នោះត្រូវហ៊ានម្ចាស់ការជាងទើបសង្ឃឹមបានការឆ្លើយតបដូចចិត្ត។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ថ្ងៃនេះអាចចាប់ផ្តើមផែនការការងារថ្មី នឹងទទួលបានជោគជ័យដូចបំណង។ អាស្រ័យដោយសមត្ថភាពដ៏ប៉ិនប្រសប់របស់ខ្លួន អ្នកនឹងមានឱកាសបង្កើនចំណូលថែម។ មនោសញ្ចេតនា ត្រូវនៅក្បែរគ្នាឲ្យបានច្រើនជាងទើបយល់ចិត្តយល់ថ្លើមឈានទៅកសាងអនាគតរួមគ្នា។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសពង្រីកស្នាដៃរបស់ខ្លួន និងទទួលបានការគាំទ្រពីមនុស្សជុំវិញ។ ចំណូលស្ថិរភាព មិនបារម្ភពីការខ្វះខាត។ មនោសញ្ចេតនា អ្នកមានសង្សារ ឬបានរៀបការរួចនឹងមានរឿងសប្បាយស្មានមិនដល់។ ទិសល្អទិសខាងកើត តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ផ្ទៃមេឃ , បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកបន្តិចធ្វើឲ្យផ្លូវចិត្តមិនរីករាយ។ ចង់ធ្វើជំនួញ វិនិយោគចាំបាច់ត្រូវរៀនសូត្រ និងមានចំណេះដឹងអំពីវិស័យដែលខ្លួនចង់ធ្វើ។ មនោសញ្ចេតនា សភាពផ្លូវចិត្តមិនល្អ ងាយមួរម៉ៅ ធ្វើឲ្យឥទ្ធិពលដល់បរិយាកាសគ្រួសារ។ ទិសល្អទិសខាងត្បូង តំណមទិសឦសាន។ ពណ៌គាប់ប្រសើរ ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការខំប្រឹងប្រែងយ៉ាងពេញទំហឹងចុងក្រោយអ្នកក៏ទទួលបានសមិទ្ធផលសក្តិសមនឹងកម្លាំងរបស់ខ្លួន។ ឱកាសក្តាប់ទីផ្សារល្អ ហេតុនេះចំណូលក៏កើនឡើងយ៉ាងពេញចិត្ត។ មនោសញ្ចេតនា រីកចម្រើនល្អប្រសើរ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ បៃតង។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារត្រូវប្រយ័ត្នប្រយែង ព្រោះអ្នកងាយធ្លាក់ក្នុងអន្ទាក់សត្រូវ។ យីអ៊ុនមិនល្អ មិនគួរវិនិយោគដើម្បីបញ្ចៀសការខាតបង់ច្រើន។ មនោសញ្ចេតនា ត្រូវនិយាយគ្នាដោយត្រង់ៗទោះបីមានរឿងអ្វីក៏ដោយ កុំឲ្យការយល់ច្រឡំឈានទៅបំបែកបំបាក់ទំនាក់ទំនងរវាងអ្នកទាំង២។ ទិសល្អទិសឦសាន តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន ថ្នាក់លើបង្កលក្ខណៈ លើកទឹកចិត្តឲ្យអ្នកបញ្ចេញថ្វីដៃ អ្នករួមការងារស្រឡាញ់គាំទ្រ។ ព្យាយាមចេញក្រៅជួបជុំមិត្តភក្តិអ្នកនឹងជួបឱកាសរកចំណូលច្រើន។ មនោសញ្ចេតនា ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសល្អទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់។ ការងារមានឱកាសបានរៀនសូត្របន្ថែមអំពីចំណេះដឹង និងបទពិសោធន៍ក្នុងការងារ សមស្របកសាងផែនការថ្មី។ រកស៊ីអ្វីក៏ចំណេញ លាភចូលសន្ធឹកសន្ធាប់។ មនោសញ្ចេតនា ត្រូវបន្ថែមភាពស្និទ្ធស្នាលដោយការដើរកម្សាន្តជាមួយគ្នាឲ្យបានញឹកញាប់ទើបទំនាក់ទំនងរីកចម្រើនទៅមុខ។ ទិសល្អទិសខាងកើត តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕