ថ្មីៗនេះ គេបានរកឃើញសត្វដ៏ធំសម្បើមមួយមានរាងរៅចម្លែករសាត់ចូលតំបន់ទឹករាក់ នាឆ្នេរសមុទ្រ Mexico។
ខណៈពេលដែលអ្នកដទៃពុំហ៊ានចូលជិតនោះ បុរសម្នាក់បានតាំងចិត្តដើរចូលកៀកសភារវៈចម្លែកនេះ ។ គាត់បានឃើញស្បែករបស់វារាងក្រាស់ហើយរលោងស្រិល តែពេលចូលកៀកសម្លឹងមើលក្បាល លោកក៏រត់ឡើងមកច្រាំងវិញភ្លាម។
ព្រោះថា សភាវៈដ៏ចម្លែកនេះវាមានក្បាល២ លើសពីនេះ វាហាក់ដូចជាកំពុងបើកភ្នែកសម្លឹងទៅគួរឲ្យខ្លាច។
បុរសនោះក៏ប្រញាប់ប្រញាល់រាយការណ៍ឲ្យមជ្ឈមណ្ឌលការពារសត្វ។ ពេលដែលបុគ្គលិកសង្គ្រោះទៅដល់ពិនិត្យឃើញថា សត្វនេះបានស្លាប់តាំងពីយូរណាស់មកហើយ ហើយវាជាសត្វមួយដែលមានក្បាល២ និងកន្ទុយ២ ។
ឆ្លងកាត់ការត្រួតពិនិត្យរបស់អ្នកជំនាញការ ទើបដឹងថា សភាវៈចម្លែកនេះ គឺជាកូនត្រីបាឡែនដែលមានខ្លួនជាប់គ្នា។ ត្រីបាឡែន រូបរាងដ៏អាក្រក់នេះ អាចមានតាំងពីកំណើតមកម្ល៉េះ។ ប៉ុន្តែរឿងដែលសំខាន់ចំពោះអ្នកវិទ្យាសាស្ត្រនោះ ប្រភេទត្រីបាឡែនមានដងខ្លួនជាប់គ្នានេះ គឺជាលើកទី១ហើយដែលពិភពលោកប្រទះឃើញ៕