រដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េខាងត្បូង Cho Myung-gyon កាលពីថ្ងៃពុធម្សិលមិញនេះ បានស្នើឲ្យប្រទេសកូរ៉េខាងជើងត្រឡប់មករកតុចរចារវិញដោយគ្មានលក្ខខ័ណ្ឌដើម្បីពិភាក្សាគ្នាពីបញ្ហានុយក្លេអ៊ែរ។
ថ្លែងក្នុងកិច្ចប្រជុំដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត និងរាជទូតចំនួន ៣០ ដោយរួមមានអាមេរិច ចិន ជប៉ុន រុស្សី ព្រមទាំងកូរ៉េខាងជើងផងនោះ លោក Cho Myung-gyon ថ្លែងថា “កូរ៉េខាងជើងគួរតែបជ្ឍប់ការបង្ករឿង និងត្រឡប់ចេញមករកការចរចារដោយ គ្មានលក្ខខ័ណ្ឌ”។
រដ្ឋមន្ត្រីដដែលបញ្ជាក់ថា កូរ៉េខាងខាងត្បូងកំពុងស្វែងរកការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងឲ្យដល់ទីបញ្ចប់តាមរយមធ្យោបាយសន្តិភាព និងផ្នែកការទូត។
កូរ៉េខាងត្បូងក៏កំពុងជំរុញឲ្យមានការបង្កើតឡើងវិញនូវបណ្តាញទំនាក់ទំនងជាមួយនឹងកូរ៉េខាងជើង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងទាំងពីរ៕ សុភ័ក្ត្រ