ថ្មីៗនេះលើវេទិកា Reddit ដ៏ល្បីល្បាញរបស់អាមេរិក បានបង្ហោះផ្សាយរូបភាព ឆ្កែមួយក្បាលរងរបួសកំពុងអង្គុយនៅលើដី ។ ក្បាលនិងករបស់វាប្រឡាក់ទៅដោយឈាម ។ ពិតណាស់វាទើបឆ្លងឆាកប្រយុទ្ធមួយដ៏សាហាវ ។
…ចៀមមួយក្បាលក្នុងហ្វូងបានដើរមកក្បែរ ហើយយកក្បាលវាទៅប៉ះស្រាលៗនឹងក្បាលឆ្កែនេះ ។ ប្រាកដណាស់! វាជាកាយវិការថ្លែងអំណរគុណចំពោះឆ្កែនេះ ព្រោះបានការពារវា ហើយត្រូវប្រយុទ្ធជាមួយហ្វូងចចកដ៏កាចសាហាវ… ។
អ្នកទស្សនាចោទសួរថា ៖ ចុះម្ចាស់វាទៅណាបាត់? ខណៈពេលដែលទុកបណ្តោយឲ្យឆ្កែរបស់ខ្លួនការពារសម្បត្តិទ្រព្យ (ចៀម) ហើយពេលណេះវារងរបួស… ។
គិតទៅពេលខ្លះសត្វមានមនោសញ្ចេតនា គ្រាន់បើជាងមនុស្សមួយចំនួន ដែលហ៊ានលើកដៃវាយប្រហារអ្នកក្នុងអម្បូរដូចគ្នាថែមទៀតផង ។
មែនទេប្រិយមិត្ត!
ចន្ទ្រា