Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ស្នួល បំបែក​សំណុំ​អំពើ​ហិង្សា​វាយ​សម្លាប់​អ្នកកាសែត​ម្នាក់​

​ក្រចេះ​ ៖ ​ស្នងការ​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ​នៅ​ទីបំផុត​ក្រុម​ជនដៃដល់​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​ទៅលើ​ជនរងគ្រោះ​ម្នាក់ ដែលមាន​ប្រើប្រាស់​ប័ណ្ណ​កាសែត​ក្នុង​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​កាលពី​យប់​ថ្ងៃទី​៣ ខែ​កុ​ម្ភះ កន្លងទៅនេះ ត្រូវបាន​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួនបាន ខណៈ​នៅសល់​បក្ខពួក​មួយចំនួន​ទៀត កំពុងតែ​រត់គេចខ្លួន​។

​អធិការនគរបាល​ស្រុក​ស្នួល លោក​វរសេនីយ៍ឯក ចាន់ សុខ​គីម បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​វ៉ន វិញ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៨ កុម្ភៈ ក្រោយ​ការចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​មាន​រយះពេល​៤​ថ្ងៃ​។​

ជនរងគ្រោះ​ឈ្មោះ​សន ឬ​ទ្ធី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ត្រូវបាន​ជនសង្ស័យ​រូបនេះ និង​បក្ខពួក​បានធ្វើ​សកម្មភាព​ពួនស្ទាក់​គប់ នៅលើ​ផ្លូវជាតិ​មួយកន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ រួច​ពួកគេ​បានធ្វើ​សកម្មភាព​វាយ​សម្លាប់​។

​ករណីនេះ ត្រូវ​ជនសង្ស័យ​ខាងលើ​ឆ្លើយ​សារភាពថា ផ្តើមចេញ​ដោយសារ​ទំនាស់​ស្នេហា​ត្រីកោណ រវាង​ជនដៃដល់ ដែល​គេចខ្លួន ជាមួយនិង​ជនរងគ្រោះ​។​

លោក​អធិការនគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា បក្ខពួក​ក្រុម​ជនដៃដល់​ដែល​កំពុងតែ​គេចខ្លួន​ទាំងនោះ ត្រូវ​បានកំណត់​អត្តសញ្ញាណ​ច្បាស់ គឺ​និង​អាច​ស្រាវជ្រាវ ចាប់ខ្លួនបាន​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ដែល​ភ្នាក់ងារ​សារ​ត័​ព៌​មាន បាត់ដំបង​ប៉ុស្តិ៍​ម្នាក់​ត្រូវបាន​ក្រុម​ជនដៃដល់​១​ក្រុម​ស្ទាក់​វាយ​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែង នៅ​ចំណុច​ផ្លូវកែង​៨៨ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​វេលា​ម៉ោង​០០​និង​១០​នាទី​ឈានចូល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​គ្នា​បីនាក់​នាំគ្នា​ជិៈ​ម៉ូតូ​ទៅ​រាំលេង​ធុងបាស់ នៅ​ចំណុច​គីឡូ​៩០ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ខេត្តក្រចេះ​លុះដល់​ម៉ោង​កើតហេតុ ពួកគេ​បាន​ឡើង​ជិះ​ម៉ូតូ បំណង​វិល​ត្រឡប់មកផ្ទះ​វិញ​។​ដោយ​ឈ្មោះ នី ធី​រ៉ា ជា​អ្នក​ឌុប និង​ឈ្មោះ ប៉ែ នៅ​កណ្ដាល ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សន ឬ​ទ្ធី ជិះ​ពីក្រោយ​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ក្រុម​ជនដៃដល់ ស្ទាក់​ចាំ​វាយ​និង​យក​ដុំថ្ម​មក​គប់​លើ​ពួកគេ ​បណ្ដាល​ឲ្យ​ជនរងគ្រោះ ដែល​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​នាំគ្នា​ព្រួត​វាយ​រហូតដល់​ស្លាប់​នៅ​កន្លែង​តែម្ដង​។ ក្រោយ​កើតហេតុ​ក្រុម​ជនដៃដល់​បាន​រត់គេច​បាត់ ចំណែក​ជនរងគ្រោះ​ស្លាប់​នៅ​ចិញ្ចើមផ្លូវ​ជាប់​ព្រៃ​៕ ​ដោយ​៖​កូ​ឡាប​

×