Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការអមសាលាដំបូង ខេត្តស្វាយរៀង ចោទប្រកាន់ ជនជាតិវៀតណាម ចំនួន ១១ នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងគ្រឿងញៀន ទម្ងន់សរុប ៤.០៩៤,៦៣ ក្រាម

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី២៦​ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពី​ “ការចោទប្រកាន់ជនជាតិវៀតណាមចំនួន​ ១១​ នាក់​ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយខុសច្បាប់​ និងគ្រឿងញៀនទម្ងន់សរុប ៤.០៩៤,៦៣​ ក្រាម” ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងថា៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលចាត់ការលើ សំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ពីការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបាន បង្ក្រាប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ ៥, លេខ១១, លេខ១៥ និងលេខ១៦ ក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាម ចំនួន ០៩ នាក់ ព្រមទាំងវត្ថុតាងដកហូត រួមមាន៖
១-សារធាតុសង្ស័យជាគ្រឿងញៀនទម្ងន់សរុប ៤.០៩៤,៦៣ ក្រាម មានប្រភេទជាមេតំហ្វេតាមីន, កេតាមីន, ហេរ៉ូអ៊ុន និងអ៊ុចស្តាស៊ី ។
២-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១១ គ្រឿង, សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន និងកាំភ្លើង ខ្លីចំនួន ០១ ដើម ។
ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យទៅលើភស្តុតាង និងរបាយការណ៍របស់មន្ត្រីនគរបាល យុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជា ជនជាតិវៀតណាមចំនួន ១១ នាក់ (គេចខ្លួនចំនួន ០២ នាក់) តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៦៣៨ អ.យ.ង ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ពីបទ រក្សាទុក, ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ០៥, លេខ១១, លេខ១៥ និងលេខ១៦ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី១, ទី៣, ទី៤, ទី៥ និងទី៧, មាត្រា ៤៥ កថា ខណ្ឌទី១ និងមាត្រា ៤៨ កថាខណ្ឌទី១, ទី៣, ទី៥ និងទី៦ និងមាត្រា ៥៣ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការត្រួត
ពិនិត្យគ្រឿងញៀន និងតាមមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ បន្ថែមពីការចោទប្រកាន់ខាងលើនេះ តំណាងអយ្យការក៏បានបង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស៊ើប អង្កេត និងស្រាវជ្រាវស្វែងរកតម្រុយពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×