ឆ្នាំជូត ៖ ការងារល្អបំផុត រាល់ទំនាក់ទំនងរីកចម្រើនជាលំដាប់ អ្នកនៅជុំវិញសុទ្ធតែស្រឡាញ់រាប់អានបង្កលក្ខណៈឲ្យសម្រេចបានតាមទិសដៅដែលបានគ្រោងទុក ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាពុំល្អអ្នកទាំង២កើតមានវិវាទនឹងគ្នាដោយសារម្នាក់ៗរវល់នឹងការងារពេកគ្មានពេលវេលាច្រើនឲ្យគ្នា ។ ចូរកុំឲ្យការងារឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៧ពិន្ទុ ។ ម៉ោងល្អ ១៥h-១៧h ។ ពណ៌សំណាង ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , វក , រកា ៕
ឆ្នាំឆ្លូវ ៖ ការងារអំណោយផលល្អ គ្រប់យ៉ាងប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គអ្វីរារាំង ។ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តី កុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ព្រោះងាយនឹងបង្កទំនាស់គំនុំគ្នា ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៣ពិន្ទុ ។ ម៉ោងល្អ ១៥h-១៧h ។ ពណ៌សំណាង ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ ការងាររីកចម្រើន លុយកាក់សម្បូរ ។ អ្នកធ្វើជំនួញជួញដូរកាក់កបបំផុត អ្នកធ្វើការស៊ីប្រាក់ខែក៏មានខ្ទង់ចំណូលស្មានមិនដល់ ។ រឿងមនោសញ្ចេតនាពោរពេញដោយភាពសោមនស្សរីករាយសុភមង្គល ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៦ពិន្ទុ ។ ម៉ោងល្អ ១១h-១៩h ។ ពណ៌សំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ ថ្ងៃនេះវិថីស្នេហារបស់អ្នកល្អប្រសើរ ។ អ្នកចេះតុល្យភាព និងបែងចែកពេលវេលាសម្រាប់ការងារ និងមនោសញ្ចេតនាសមស្រប ចេះថែទាំសុភមង្គលក្នុងគ្រួសារ ។ អ្នកជួបឱកាសល្អៗក្នុងការងារ មានអ្នកចាំជួយយកអាសាពេលជួបការលំបាក ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ អ្នកគួរប្រយ័ត្នប្រយែងក្នុងការងារ ព្រោះអាចជួបឧបសគ្គច្រើន ។ ចូរពិចារណាឲ្យម៉ត់ចត់មុនពេលធ្វើការសម្រេចចិត្តអ្វីមួយ កុំឲ្យប្រញាប់ប្រញាល់ ។ អ្នកលក់ដូរអាជីវកម្មថ្ងៃនេះមានលាភចូល អាចពង្រីកថែមរបរ ។ រឿងមនោសញ្ចេតនាពុំបានល្អប្រសើរ អ្នកទាំង២ ត្រូវលៃពេលវេលាឲ្យបានច្រើនជាងមុនសម្រាប់គ្នា។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ ៩h-១១h ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , វក , រកា ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកនឹងសម្រេចបានសមិទ្ធផលមួយចំនួនក្នុងការងារ ។ អ្នកត្រូវបានថ្នាក់លើកោតសរសើរ វាយតម្លៃខ្ពស់ ។ ប៉ុន្តែរឿងមនោសញ្ចេតនាមានការខ្វែងគំនិតគ្នាធ្ងន់ធ្ងរ ទាំង២នាក់ក្បាលរឹងពុំព្រមស្តាប់គ្នា ហេតុនេះពិបាកដោះស្រាយបានទំនាស់ ។ អ្នកនៅលីវនៅពុំទាន់រកបានឱកាសសមស្របដើម្បីសារភាពស្នេហ៍ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៩ពិន្ទុ ។ ម៉ោងល្អ ៩h-១១h ។ ពណ៌សំណាង ក្រហម, ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ រឿងមនោសញ្ចេតនាប្រកបដោយភាពកក់ក្តៅ សុភមង្គល ។ ថ្ងៃនេះក៏ជាឱកាសល្អសម្រាប់អ្នកនៅលីវឈានថែមមួយជំហានទៀតក្នុងទំនាក់ទំនងមនោសញ្ចេតនា ។ ប៉ុន្តែបញ្ហាលុយកាក់បែរជាមិនល្អ អ្នកត្រូវប្រយ័ត្នចំពោះការសម្រេចចិត្តពាក់ព័ន្ធដល់លុយកកាក់ មិនត្រូវវិនិយោគអំឡុងពេលនេះ ព្រោះអាចប្រឈមហានិភ័យខាតបង់ ។ ការងារល្អបំផុត គ្រប់យ៉ាងសុទ្ធតែសម្រេចបានតាមផែនការ ។
-បុព្វហេតុ ៥ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ, ខាល ៕
ឆ្នាំមមែ ៖ រឿងមនោសញ្ចេតនាធ្លាក់ចុះទំនាក់ទំនងរវាងគូស្នេហ៍ជួបប្រទះឧបសគ្គធំ ធ្វើឲ្យអ្នកនឿយនាយនិងមានអារម្មណ៍ទុក្ខព្រួយ ។ ការងារក៏មានសញ្ញាអស្ថិរភាពច្រើន អ្នកងាយធ្វើការសម្រេចចិត្តប្រញាប់ប្រញាល់ខុសឆ្គង ។
-បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៦ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ ការងាររីកចម្រើន បានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួន ហេតុនេះរាល់ការលំបាកទាំងអម្បាលម៉ានក៏អាចដោះស្រាយបានក្នុងថ្ងៃនេះ ។ រឿងមនោសញ្ចេតនាល្អប្រសើរ អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៥ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំរកា ៖ អ្នកត្រូវប្រយ័ត្នប្រយែងជាងក្នុងការសម្រេចចិត្តពាក់ព័ន្ធលុយកាក់ អាចមនុស្សដែលអ្នកជឿទុកចិត្តតាំងពីយូរមកហើយបែរជាមានគំនិតចង់បោកប្រាស់អ្នក ។ ការងារប្រព្រឹត្តទៅជាធម្មតាពុំមានអ្វីប្រែប្រួល ។ រឿងមនោសញ្ចេតនាពុំល្អ អ្នកទាំង២មានរឿងរកាំរកូសមិនឈប់ ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៣,៨ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ថ្ងៃនេះអ្នកនឹងទទួលបានដំណឹងរីករាយអំពីលុយកាក់ ពិសេសអ្នកលក់ដូរធ្វើជំនួញនឹងជួបឱកាសអំណោយផលល្អ ទទួលបានប្រាក់ចំណេញហួសពីការស្មាន ។ រឿងមនោសញ្ចេតនាល្អប្រសើរ ពុំមានបញ្ហាអ្វីនឹងគ្នា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៧ពិន្ទុ ។ ម៉ោងល្អ ៩h-១១h ។ ពណ៌សំណាង ត្នោត , ស ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ អ្នកត្រូវប្រយ័ត្នពាក្យសម្តី ព្រោះអាចបង្កឥទ្ធិពលមិនល្អដល់ការងារ ។ ទោះបីជាសម្តីអចេតនា តែអ្នកស្តាប់បែរជាគិតផ្សេង ។ ជាងនេះទៀតមានអ្នកច្រណែនឈ្នានីសចាំចាប់កំហុសអ្នកជានិច្ច ។ រឿងមនោសញ្ចេតនាក៏មិនស្រួល ពេលត្រូវប្រឈមនឹងការសម្រេចចិត្តដ៏ឈឺចាប់ ។ ទំនាក់ទំនងមនោសញ្ចេតនាបងប្អូនស្មានថាផ្សាភ្ជាប់យូរឆ្នាំ តែបែរជាដោយសារការយល់ច្រឡំតិចតួចនាំឲ្យឃ្លាតឆ្ងាយពីគ្នាសន្សឹមៗ បន្សល់ទុករបួសផ្លូវចិត្តពិបាកផ្សះផ្សា ។
-បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៩ពិន្ទុ ។ ម៉ោងល្អ ១៧h-១៩h ។ ពណ៌សំណាង ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមី ៕