ខេត្ដកំពង់ស្ពឺ ៖ នគរបាលចរាចរណ៍ខេត្ដ ក្រុងចុះសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត បង្កឡើងដោយរថយន្ដសណ្ដោងរឺម៉កបុកម៉ូតូមួយគ្រឿង នៅចំណុចលើស្ពាន ធ្នួសលួង ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ បណ្ដាលឲ្យស្លាប់ឪពុក ម្ដាយ បន្សល់ទុកនូវកូនតូច២នាក់ជាក្មេងកំព្រា។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោ ង១០និង៤៥នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៥០ ស្ថិតក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ដ០១គ្រឿង ម៉ាកFUSO ពណ៌លឿង ផ្លាកលេខ ភ្នំពេញ3A.6127សណ្ដោងសឺមីរ៉ឺម៉ក ពណ៌ខៀវ ផ្លាកលេខភ្នំពេញ 4A.0925 តៃកុងឡានរត់គេចខ្លួនក្រោយកើតហេតុ។
តាមការបញ្ជាក់ពីនគរបាលចរាចរណ៍គឺរថយន្ដបើកបរពី ទិសខាងលិចទៅទិសខាងកើតលុះមកដល់ត្រង់ចំណុច ដូចខាងលើបានទៅបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី២០១២ ផ្លាកលេខព្រៃវែង1F-2386 បើកបរម៉ុតូមានឈ្មោះ វ៉ាវ៉ាត ភេទប្រុស អាយុ ៣១ឆ្នាំ(ស្លាប់) ប្រ ពន្ធឈ្មោះអូន ភាស់ អាយុ៣២ឆ្នាំប្រពន្ធ(ស្លាប់)ឈ្មោះវ៉ាត វ៉ាន់ថា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូននិងឈ្មោះវ៉ាត រក្សា ភេទប្រុស អាយុ១ឆ្នាំកូនទាំងពីរគ្មានរបួសមានទីលំនៅភូមិតាមោ ឃុំព្រែកអន្ទះស្រុ កពោធិ៍រៀង ខេត្តព្រៃវែង បើកបរបញ្ច្រា សទិសគ្នា មូលហេតុ រថយន្តបើកជៀសម៉ូតូនៅលើស្ពាន និងអាចមកពីកត្ដាផ្លូវតូចចង្អៀតព្រោះស្ថិតនៅលើស្ពានតែម្ដង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេី សមត្ថកិច្ចនិងបន្តស្រាវជ្រាវស្វែងរកម្ចាស់រថយន្ដនិងអ្នកបើកបរដើម្បីទទួលខុសត្រូវតាមច្បាប់ ចំពោះមធ្យោបាយបង្ក បានយកមករក្សាទុកបណ្ដោះអាសន្ននៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ កូឡាប