Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ហ្វ័រម៉ាតខេមបូឌាខូអិលធីឌី រួមទាំងសម្ភារក្នុងរោងចក្រអស់ទាំងស្រុង ដោយបានប្រើប្រាស់ទឹកពន្លត់អស់ ប្រមាណ១៥០ឡាន

ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨និង៣០នាទី មានករណីអគ្គីភ័យមួយ កន្លែងកើតឡើងនៅចំណុច រោងចក្រហ្វ័រម៉ាតខេមបូឌាខូអិលធីឌី (កាត់ដេរសំលៀកបំពាក់) ផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំង: YOO MIWOL ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង មូលហេតុ: កំពុងស្រាវជ្រាវ ។
ប្រភេទសំណង់: ថ្មប្រក់ស័ង្កសី ទំហំ ១០,០០០ម៉ែត្រការ៉េ ។
ខូចខាតសម្ភារៈ: ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់ចំនួន ០១រោងចក្រ រួមទាំងសម្ភារក្នុងរោងចក្រអស់ទាំងស្រុង ។ ក្នុងហេតុការណ៍ខាងលើនេះមិនមានមនុស្សរងបួសឡើយ ។

សមត្ថកិច្ចក៏បានបញ្ជាក់ពីការប្រើប្រាស់ទឹកដើម្បីពន្លត់ងគ្គិភ័យមួយនេះ គឺប្រើ រថយន្តការិ. អគ្គិភ័យ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០៥ឡាន ស្មើរនឹង ៤២០ម៉ែត្រគូប ។
-រថយន្តជំនួយ:
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ១២ឡាន ស្មើនឹង ៧២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យកងពលតូចលេខ៧០ចំនួន ០៤គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ៦០ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបញ្ជាការដ្ឋានទ័ពពិសេស៩១១ចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យមណ្ឌលកែប្រែ ម.១ ចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់អស់ចំនួន ០៦ឡាន ស្មើនឹង ៤០ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ២៤ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យរបស់រោងចក្រចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង ៥០ម៉ែត្រគូប ។

  • គិតត្រឹមម៉ោង ២២នឹង៥០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕ រក្សាសិទ្ធដោយ៖សុទ្ធលី