Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​ឆាបឆេះ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នៅមុខរ​ផ្សារ​ពាណិជ្ជកម្ម​

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ មាន​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅមុខ​ផ្សារ​ពាណិជ្ជកម្ម នា​ទីប្រជុំជន​ក្នុង​ក្នុង​ព្រះសីហនុ​។​

​សមត្ថកិច្ច​ឲ្យដឹង​បន្រថា ពេល​នេះ​ខាង​រថយន្ត​ពន្លត់អគ្គីភ័យ កំពុង​ចេញទៅ​អន្តរាគមន៍​ជួយ​ពន្លត់​។​

​សមត្ថកិច្ច​ឲ្យដឹង​ព័ត៌មាន​បឋម​ថា ករណី​ភ្លើង​ឆេះ​ខាងលើនេះ កើតឡើង​បណ្តាលមកពី​ជាងផ្សារដែក ពេល​កំពុង​ផ្សារ​ដែក ក៏​ធ្លាក់​កំទេច​ភ្លើង ប៉ះ​ចំ​គំនរ​សំរាម​ស្ងួត រួច ក៏​កើត​ទៅជា​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​

​យ៉ាងនេះក្តី ពេល​នេះ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង បាន​ចេញ​អន្តរា​គន៍​ទប់ស្កាត់​ភ្លើង​ឆេះ​ភ្លាមៗ​។​

​សមត្ថកិច្ច​នគរបាល​ឱ្យដឹងថា ពេលនេះ ភ្លើង​មិនបាន​ឆេះ​រាលដាល ឆ្លង​ទៅ​ដល់​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ទីកន្លែង​មាន​អគ្គីភ័យ​នោះទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×