Friday, February 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​កំពូល​រវាង ត្រាំ និង​គីម ជុង​អ៊ុន​បានបញ្ចប់ ប៉ុន្តែ​មិន​សម្រេច​បាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើយ​

​កិច្ចប្រជុំ​កំពូល​រយៈពេល ២​ថ្ងៃ​នៅ​ទីក្រុង​ហាណូយ រ​វា​មេដឹកនាំ​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​បញ្ចប់​ដោយ​មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​សម្រេច​បាន​ឡើយ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សេត​វិមាន​អា​មេ​រិច នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក ត្រាំ និង គីម ជុង​អ៊ុន​បាន​ធ្វើ​កិច្ចប្រជុំ​ដ៏​ល្អ និង​មាន​ប្រយោជន៍​ជាមួយគ្នា​។ នេះ​បើ​តាម​ការបញ្ជាក់​មន្ត្រី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សេត​វិមាន ឈ្មោះ Sarah Sanders បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​។​

​អ្នកស្រី​បន្ថែមថា “​មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​ពី​វិធីសាស្ត្រ​ជាច្រើន​ក្នុងការ​ធ្វើឲ្យ​រីកចម្រើន​ដល់​ដំណើរការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ និង​គោល​គំនិត​ជំរុញ​សេដ្ឋកិច្ច​”​។ “​មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​សម្រេច​បាន​ឡើយ​នៅ​ពេល​នេះ ប៉ុន្តែ​ក្រុម​ការងារ​របស់​ពួកគេ​នឹង​ធ្វើ​ការជួបពិភាក្សាគ្នា​នៅពេល​អនាគត​”​។​

​លោក ត្រាំ និង គីម ជុង​អ៊ុន​បាន​ចាក​ចេញពី​សណ្ឋាគារ​ដែល​រៀបចំ​កិច្ចប្រជុំ​កំពូល នៅ​ម៉ោង ១ និង ២៥​នាទី​រសៀល​នេះ ម៉ោង​នៅ​វៀតណាម ដោយ​មិន​មាន​វិធី​ចុះហត្ថលេខា​អ្វី​ឡើយ​។​

​នៅ​ក្នង​ស​ន្និសិទ​សារព៌តមាន គីម ជុង​អ៊ុន ត្រូវបាន​គេ​សួរថា​តើ​លោក​ត្រៀម​ខ្លួន​រួចរាល់​ឬ​នៅក្នុង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​ចំពោះ​សំនួរ​នេះ លោក​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​តាមរយៈ​អ្នកបកប្រែ​ថា “​ប្រសិន​ជា​ខ្ញុំ​មិន​មាន​ការប្តេជ្ញាចិត្ត​ធ្វើ​វា​ទេ ខ្ញុំ​នឹង​មិន​បាន​មក​នៅ​ទីនេះ​ទេ​នៅ​ពេល​នេះ​”​។​

​ចំណែក​លោក ត្រាំ​វិញ​បាន​ឆ្លើយតប​ទៅ​នឹង​ការឆ្លើយ​របស់ គីម ជុង​អ៊ុន​ថា “​នោះ​វា​ប្រែល​ជា​ចំលើយ​ដ៏​ល្អ ដែល​អ្នក​មិន​ធ្លាប់​បាន​លឺ​”​។​

​សូម​រំលឹក​ថា នេះ​គឺជា​កិច្ចប្រជុំ​កំពូល​លើក​ទី ២​របស់​មេដឹកនាំ​ទាំង​ពីរ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លើក​ទី ១​របស់​ពួកគេ​បានធ្វ​ឡើង​នៅ​ខែ​មិថុនា ឆ្នាំមុន ក្នុង​ប្រទេស​សិង្ហ​បុរី​៕

​ប្រភព​៖ Channelnewsasia