Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីការផ្អាកប្រតិបត្តិការក្នុងគម្រោងដែលគាំទ្រដោយសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ : ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានបញ្ជាក់ថា គម្រោងជំនួយថ្មីៗដែលអង្គភាពCMACទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេសផ្ដល់ជំនួយជាគម្រោងជំនួយបន្ដអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និងមិនមែនជាជំនួយដែលត្រូវយកមកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ ក្នុងពេលជាមួយគ្នានេះ កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC មានចំនួនប្រមាណ៩២%នៃកម្លាំងអង្គភាពទាំងមូល បន្ដដំណើរការប្រតិបត្តិការតាមបណ្តាខេត្តនានាជាធម្មតាដោយរួមទាំងបណ្តាខេត្តប៉ះពាល់ការផ្អាកជំនួយផងដែរ ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ដ្រាលី កាណាដា និងណូវែលហ្សឺឡង់) JICA, អង្គការJMAS អង្គការNPA អង្គការAPOPO អង្គការMAG និងដៃគូឯកជនមួយចំនួនទៀត។

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) សូមជម្រាបជូនដំណឹងដល់ត មេត្តាជ្រាបថា ការប្រកាសផ្អាកជំនួយភ្លាមៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានរយៈពេល៨៥ថ្ងៃ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងប្រតិបត្តិការមួយចំនួនរបស់អង្គភាពCMAC ដែលគាំទ្រ ដោយអង្គការជាដៃគូ ដែលបានទទួលថវិកាជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេស សហរដ្ឋអាមេរិក។ សូមជម្រាបជូនថា ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ មានថវិកាចំនួនប្រមាណ២លាន ដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេសអង្គភាពCMACចំនួន២១០នាក់ ដែលកំពុង បំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពCMACបានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយ ស្នើសុំអង្គភាពCMACធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុងគម្រោងជំនួយរបស់សហរដ្ឋ អាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនេះសូមបញ្ជាក់ថា កម្លាំងប្រតិបត្តិការរបស់អង្គភាពCMAC មានចំនួនប្រមាណ៩២% នៃ កម្លាំងអង្គភាពCMACទាំងមូលបន្តដំណើរការប្រតិបត្តិការជាធម្មតា នៅតាមបណ្តាខេត្តនានាដោយរួមទាំងខេត្ត ដែលត្រូវបានផ្អាកជំនួយនេះផងដែរ ដែលកម្លាំងទាំងនេះគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្តល់ ជំនួយមានដូចជា ជប៉ុន ចិន អាឡឺម៉ង់ JICA CMAA/UNDP (គាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងណូវែលហ្សឺឡង់) អង្គការJMAS អង្គការNPA អង្គការAPOPO អង្គការMAG និងវិស័យឯកជន។

សូមបញ្ជាក់បន្ថែមថា គម្រោងជំនួយថ្មីៗដែលអង្គភាពCMACទើបទទួលបានពីដៃគូអភិវឌ្ឍន៍ និងប្រទេស ផ្តល់ជំនួយជាគម្រោងជំនួយបន្តអនុវត្តន៍ជាមួយកម្លាំងជំនាញដែលមានស្រាប់ និងមិនមែនជាជំនួយដែលត្រូវយក មកជំនួសកម្លាំងជំនាញដែលស្ថិតនៅក្រោមគម្រោងគាំទ្រថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះទេ។ ក្នុង ស្ថានភាពចំពោះមុខនេះ អង្គភាពCMACនឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំង ជំនាញទាំងអស់ដែលត្រូវកាត់រំសាយនេះឲ្យនៅបន្តបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា៕ រក្សាសិទ្ធដោយ៖សុទ្ធលី