Thursday, February 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រឥតងាករេចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា

ភ្នំពេញ : នាឱកាសប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលី ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរប្រជាជនអូស្ត្រាលី ក្នុងទិវាបុណ្យជាតិអូស្រ្តាលី។

ឯកឧត្តមហ៊ុន ម៉ានី បានថ្លែងអោយដឹងថា ទំនាកទំនងកម្ពុជា និងអូស្ត្រាលីបានចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ មកម្លេះ ពោលគឺមួយឆ្នាំមុនពេលដែលកម្ពុជាទទួលបានឯករាជ្យ។ រយៈពេលជាងប្រាំពីរទស្សវត្សរ៍កន្លងមកនេះ ទោះបីជាស្ថានភាពសង្គម និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ក៏កម្ពុជា និងអូស្ត្រាលីបានបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំ និងយ៉ាងស្អិតរមួត ក្នុងភាពជាដៃគូ ដែលបាននាំមកនូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងចូលរួមសម្រាប់ដំណើរវិវឌ្ឍនៃសេដ្ឋកិច្ចសង្គមកម្ពុជាដូចស្តែងចេញតាមរយៈវឌ្ឍនភាពដែលយើងឃើញស្រាប់។ អ្វីដែលជាការកត់សម្គាល់បន្ថែមលើនេះទៀតនោះគឺ ការគាំទ្ររបស់អូស្ត្រាលី ក្នុងដំណើរការសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា នៅចុងទស្សវត្សរ៍ឆ្នាំ១៩៨០ និងដើមទស្សវត្សរ៍ឆ្នាំ១៩៩០ ជាពិសេសក្នុងបេសកកម្មអ៊ុនតាក់ (UNTAC)។

អូស្ត្រាលី បានផ្លាស់ប្តូរពីប្រទេសម្ចាស់ជំនួយ ទីជាដៃគូសហការរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ក្រៅពីកម្មវិធីអាហារូបករណ៍នានា ដោយឡែកក្នុងវិស័យមុខងារសាធារណៈ អូស្ត្រាលីបានរួមចំណែកយ៉ាងច្រើនតាមរយៈកម្មវិធីបណ្តុះបណ្តាលកសាងសមត្ថភាព ការរៀបចំទស្សនកិច្ចសិក្សា ជាមួយដៃគូសហការនានា នៅសាលាភូមិន្ទរដ្ឋបាល ក៏ដូចជាការបណ្តុះបណ្តាលបំពាក់បំប៉នសមត្ថភាពមន្ត្រីជាច្រើនពាន់នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអនុសាសន៍យ៉ាងដូច្នេះថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រឥតងាករេចំពោះការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។ ខ្ញុំជឿជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់ឆ្ពោះទៅមុខ ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាជន។

បើតាមស្ថាទូតអូស្ត្រាលីបានជាផ្សាយព័ត៌មានឲ្យដឹងថាប្រារព្ធទិវាបុណ្យជាតិអូស្ត្រាលីជាមួយមិត្តភក្តិ និងដៃគូកិច្ចសហប្រតិបត្តិការរបស់យើង។

ទិវាបុណ្យជាតិអូស្ត្រាលី គឺជាពេលវេលាមួយដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់យើង និងកេរ្ត៍ដំណែលប្រកបដោយមោទនភាពរបស់ជាតិដើមដំបូង ក៏ដូចជាអបអរសាទរភាពទំនើបចម្រុះរបស់អូស្ត្រាលី។

នេះក៏ជាពេលវេលាដែលយើងអាចឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងអូស្ត្រាលី និងកម្ពុជា និងបង្ហាញពីភាពល្អឯករបស់អូស្ត្រាលី។

កាលពីយប់មិញ យើងបានស្វាគមន៍ភ្ញៀវជាច្រើន មកពីខាងរាជរដ្ឋាភិបាល ស្ថាប័នការទូត សង្គមស៊ីវិល វិស័យឯកជន និងអតីតនិស្សិតអូស្ត្រាលី ដើម្បីអបអរទិវាបុណ្យជាតិអូស្ត្រាលី AustraliaDay ។ យើងសាទរទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិរបស់យើងទាំងពីរ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីសម្រេចបាននូវអនាគតប្រកបដោយស្ថិរភាព សន្តិសុខ និងវិបុលភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី