ភ្នំពេញ ៖កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះដកហូតទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញប្រមាណជិត ២០តោន របស់ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ដែលករណីនេះស្ថិតនៅផ្ទះលេខ ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ, មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មន្រ្តីជំនាញបានឲ្យដឹងថា ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម ។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភពដើម។ ក្នុងប្រតិបត្តិការនេះដែរលោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាន នាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/a069abcc6a987dcdbc0e2f983044c432-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/590e06479679cbe30bf04d06a494e7e9-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/41855dd0b72234914f9354048562b27b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/ac2e905c1abe21744945d15363472323-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6a6d9a97370f4f1848df97464d1a8f78-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/e151ea4eb08526edda6acb57dcc5a424-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/d27a77e4226f4b0f7a768564098d4240-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/935170241a27611d364211749c917eb7-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/c82ce572bb014afb777dd0f34be215e0-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/27886ebe58c52f40e58ac1b167a108ca-1024x683.jpg)