អាចថាវាជាផ្ទះតែ១គ្មាន២លើលោក គ្រាដែលម្ចាស់ផ្ទះបាននឹកគិតធ្វើអាងចិញ្ចឹមត្រីប្រវែង ៥០ម៉ែត្រ ជំនួសឲ្យរបងផ្ទះ ។ គាត់ក៏ស្មានពុំដល់ថាទីលំហែកាយរបស់គាត់ ក្លាយជា “រមណីយដ្ឋាន” ដ៏អ៊ូអរមួយទៅវិញ។
លំនៅដ្ឋានលំហែនេះស្ថិតពុំឆ្ងាយពីសមុទ្រទេ ហើយត្រូវបានសាងសង់តាមរចនាបថដូចគេឯង ទាស់ត្រង់គាត់ធ្វើអាងត្រីជំនួស…របងប៉ុណ្ណោះ ។
ក្នុងអាងនោះ មានសភាវៈសមុទ្រជាច្រើនតាំងពីត្រីច្រើនប្រភេទ មឹក ដែលចំនួនសរុបប្រមាណ ១០០០សត្វ ។
គាត់បានតបំពង់បង្កប់ក្រោមដីដើម្បីប្តូរផ្លាស់ទឹកសមុទ្រប្រវែងដល់ទៅ ៤០០ម៉ែត្រ (មិនឲ្យខូចបរិស្ថានឆ្នេរ) ។ ហេតុនេះទឹកក្នុងអាងតែងថ្លាឈ្វេង មានអុកស៊ីហ្សែនគ្រប់គ្រាន់ ដើម្បីឲ្យត្រីលូតលាស់បែបធម្មជាតិ ។
តាមការស្វែងយល់ផ្ទះនេះជាកម្មសិទ្ធរបស់លោក Mehmet Ali Gokceoglu ជាពាណិជ្ជករ និងវិស្វករព័រទុយហ្គាល់ ហើយវាស្ថិតនៅកៀកឆ្នេរសមុទ្រ Aegean Sea នៃប្រទេសនេះ ។
គាត់ចំណាយអស់ប្រមាណ ២១.០០០ដុល្លារ ។ ប៉ុន្តែតាមលោកនោះប្រសិនជាលក់សំបុត្រឲ្យគេចូលទស្សនាថតរូបវិញពុំដឹងរកចំណូលបានប៉ុន្មានទេ ។ តែលោកពុំខ្វល់ពីរឿងនោះទេ ឃើញគេសរសើរគឺរីករាយណាស់ទៅហើយ! ។
ដើម្បីការពារសុវត្ថិភាពដល់ហ្វូងត្រី “សែនឆ្ងាញ់” របស់ខ្លួនខ្លួនលោកបានតម្លើងកាមេរ៉ា ១៧គ្រឿង ទុកសម្រាប់កំណត “អត្តសញ្ញាណ” ។
…ហើយប្រសិនមានអ្នកណាចង់ទៅប៉ះអាងនោះប្រព័ន្ធប្រកាសអាសន្ននឹងរោទ៍មួយរំពេច ។
ប្រសិនបានទៅលេងព័រទុយហ្គាល់ កុំភ្លេចទៅទស្សនាវាណា៎! ប្រយ័ត្នស្តាយក្រោយ!
ចន្ទ្រា