ថ្មីៗនេះបុរសលោកខាងលិចម្នាក់ បានធ្វើឲ្យបណ្តាញសង្គមចិនលោះព្រលឹង បន្ទាប់ពីកាមេរ៉ាសុវត្ថិភាពដែលគាត់ដាក់ឃ្លាំមើល បែរជាថតបង្ហាញពីហេតុការណ៍ដ៏ឥទ្ធិពលសម្រាប់ខ្លួនលោកទៅវិញ ។
តាមនោះយុវជនរូបនេះបានដើរត្រាច់ចរកំសាន្តព្រៃដាច់ឆ្ងាយពីប្រជុំជនមួយនៅចិន ហើយយប់មួយនោះ ព្រោះនឿយហត់ពេកលោកបានរៀបចំដំណេកនៅកណ្តាលវាល រួចក៏លង់លក់ ។
លុះពាក់កណ្តាលអាធ្រាតលោកទទួលអារម្មណ៍ មានចំណាយក្តៅៗជះមកលើក៏បើកភ្នែកមើល ។ ពិតជាព្រលឹងចុងសក់! តែលោកសង្កត់ចិត្តសម្ងំស្ងៀម ។
អ្វីដែលលោកឃើញគឺកូនខ្លាដំបង៣ក្បាល វាដេកប្របនឹងខ្លួនរបស់លោក ។ វាក៏ប្រហែលរងាទើបមករកចំហាយក្តៅពីខ្លួនប្រាណលោក ហើយនឹងភួយក្រាស់។
លោកប្រឹងតាំងចិត្តដេកសម្ងំស្ងៀម ហើយមិនកម្រើក ។ សំណាងល្អដែលខ្លាដំបងទាំង៣វានៅតូច ពុំទាន់ក្លាយខ្លួនជា “អ្នកប្រហារ” ។ ពួកវានៅបន្លែងគ្នាពីលើរូបលោក រួចក៏ដេកលក់អស់ដែរ ។ ពុំមានសញ្ញាបង្ហាញថា មានខ្លាមេនៅជាមួយទេ ។
ពេលព្រលឹមស្រាងៗខ្លាទាំង៣ ក៏ចាកចេញពី “ទ្រនំ” កក់ក្តៅទៅបាត់ ។ មាណពយើងក៏ស្រវ៉េស្រវ៉ាចាកចេញទៅដែរ ។
ប្រសិនជាអ្នកវិញ តើគួរធ្វើយ៉ាងណាដែរទៅ!?
ប៉ុន្តែយកល្អ ចូលព្រៃត្រូវរកវិធីដុតភ្លើង ហើយដេកនៅទីខ្ពស់ណា៎!
ចន្ទ្រា