ឆ្នាំជូត ៖ ថ្ងៃនេះប្រកបដោយសេចក្តីសោមនស្សរីករាយ ជាឱកាសដ៏ល្អ ដើម្បីតភ្ជាប់ ចាប់ផ្តើមគ្រោងការដែលអ្នកបានកំណត់ទុក ។ ប្រសិនមានបញ្ហាផ្ទាល់ខ្លួនណាពុំទាន់ដោះស្រាយ ថ្ងៃនេះជាពេលដែលគួរយកវាមកពិនិត្យ និងរកដំណោះស្រាយបានល្អបំផុត ។ មនោសញ្ចេតនាបន្ថែមភាពកក់ក្តៅ គូស្នេហ៍អាចប្តូរបរិយាកាសតាមការដើរកម្សាន្ត ឬទទួលទានអាហារជាមួយគ្នា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៣ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំអ្នកយកអាសា ជូត , វក ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកត្រូវប្រឹងគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ព្រោះអាចងាយក្រេវក្រោធដោយសាររឿងតូចតាច ឬជាមួយនឹងមនុស្សដែលអ្នកមិនពេញចិត្ត ។ ក្នុងគ្រប់ស្ថានភាព គួររក្សាឥរិយាបថស្ងៀមស្ងាត់ ។ រឿងមនោសញ្ចេតនាល្អ ក្នុងគ្រួសារមានបញ្ហារកាំរកូសខ្វែងគំនិតគ្នា ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ចរ , វក ៕
ឆ្នាំខាល ៖ ការងារល្អប្រសើរជាងមុន ។ ជួបការលំបាកអ្នកក៏អាចដោះស្រាយបានយ៉ាងរហ័ស ។ ចូរក្លាហានឡើងអ្នកនឹងទទួលបានឱកាសថ្មីៗបន្ថែមទៀត ។ រឿងមនោសញ្ចេតនាមិនល្អ កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ចំណងស្នេហ៍ប្រែជាសោះកក្រោះ មានសញ្ញាបែកបាក់ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,២ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , មមែ ៕
ឆ្នាំថោះ ៖ អ្នកបន្ថយការខ្វាយខ្វល់អំពីការងារ ។ ចំពោះអ្នកកំពុងចង់សាកកម្លាំងក្នុងវិស័យថ្មីនេះជាឱកាសដ៏ល្អបំផុត ដើម្បីជួបមនុស្សគ្រប់គ្នាស្វែងយល់ពង្រីកថែមចំណេះដឹងឲ្យខ្លួនឯង ។ រឿងមនោសញ្ចេតនាមិនល្អ មិនចុះសម្រុងគ្នា ម្នាក់ៗមិនព្រមចុះចាញ់ដោយយកត្រូវរៀងៗខ្លួន ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ០,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំរោង ៖ ការងារអំណោយផលល្អ ជាថ្ងៃដ៏ជោគជ័យក្នុងការប្រាស្រ័យទាក់ទង មានឱកាសបានជួបមិត្តភក្តិល្អៗជាច្រើន ។ លុយកាក់ក៏សម្បូរធូរធារ អ្នករកស៊ីជួញដូរកាក់កបបំផុត ។ មនោសញ្ចេតនាល្អប្រសើរអ្នកជ្រើសបានមនុស្សដែលអាចកសាងជីវិតគ្រួសារមួយដ៏សុភមង្គល ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ១១ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា មមែ , ម្សាញ់ ៕
ឆ្នាំម្សាញ់ ៖ នេះជាថ្ងៃដែលអ្នកងាយឆេវឆាវ មួរម៉ៅ ។ ការងារប្រឈមនឹងបញ្ហាខ្លះដែលតម្រូវឲ្យអ្នករក្សាភាពនឹងនរ ទើបអាចជំនះបាន ។ មនោសញ្ចេតនាមិនល្អ គួរលៃពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ប្រសិនមិនចង់ឲ្យទំនាក់ទំនងប្រេះឆា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង ទឹកក្រូច , ស ។ ឆ្នាំអ្នកយកអាសា ខាល , មមី ៕
ឆ្នាំមមី ៖ អ្នកត្រូវប្រយ័ត្នជាមួយនឹងការសម្រេចចិត្តពាក់ព័ន្ធដល់រឿងលុយកាក់ ។ អាចដោយសារជឿជាក់គេជ្រុលពេកដែលអ្នកត្រូវសងតម្លៃយ៉ាងខ្ពស់ ចុងក្រោយអ្នកទទួលរងការឈឺចាប់ខាតបង់ធំធេងស្មានមិនដល់ ។ រឿងមនោសញ្ចេតនាមិនសមប្រកប អ្នកមានគ្រួសារងាយកើតទំនាស់ ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ ៕
ឆ្នាំមមែ ៖ ការងារធ្លាក់ចុះ “អ្នកត្រូវប្រមូលផ្តុំច្រើនជាងក្នុងការងារកុំឲ្យកើតមានកំហុសថែមទៀត ។ មូលហេតុមួយផ្នែកគឺប្រហែលដោយសាររឿងមនោសញ្ចេតនា មិនបានដូចបំណង ។ គូស្នេហ៍មិនអធ្យាស្រ័យនិងយល់ចិត្តអ្នកជាងនេះទៀតនៅរករឿងមិនឈប់ឈរធ្វើឲ្យអ្នកកាន់តែនឿយហត់មិនដែលចែករំលែកជាមួយអ្នកណា ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា ខាល , មមី ៕
ឆ្នាំវក ៖ អ្នកជួបសំណាងល្អអំពីលុយកាក់ ។ អ្នកធ្វើការក៏មានលាភស្មានមិនដល់ ទោះបីការងារហត់នឿយជាងមុន តែផ្តល់មកវិញនូវខ្ទង់ចំណូលមួយដ៏ធំក្នុងដៃ ។ អ្នករកស៊ីជួញដូរកាក់កបខ្លាំង ប្រាក់ហូរចូលហោរប៉ៅពេញៗ ។ ប៉ុន្តែថ្ងៃនេះអ្នកត្រូវយកចិត្តទុកដាក់ដល់សុខភាពឲ្យបានច្រើន អាចមានបញ្ហាផ្លូវដង្ហើម ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៣ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌នាំសំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំអ្នកយកអាសា ជូត , វក ៕
ឆ្នាំរកា ៖ ថ្ងៃនេះអ្នកនឹងទទួលបានដំណឹងរីករាយ ។ អ្នកនៅលីវអាចមានឱកាសជួបគូព្រេង អ្នកមានគ្នាហើយនោះមនោសញ្ចេតនាពោរពេញដោយភាពកក់ក្តៅ ផ្អែមល្ហែម ។ អ្នកក៏ជួបសំណាងល្អអំពីលុយកាក់ អាចត្រូវរង្វាន់ ឬបានឡើងប្រាក់ខែ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ថោះ , ខាល ៕
ឆ្នាំចរ ៖ ការងារអំណោយផលល្អ មានអ្នកជួយយកអាសាជ្រោមជ្រែងគ្រប់ពេល ។ លុយកាក់ក៏ចម្រុងចម្រើន អ្នកមិនបារម្ភពីការខ្វះខាត ។ អ្នកមើលឃើញឱកាសរកប្រាក់ច្រើន ហ៊ានបោះទុនវិនិយោគ ហេតុនេះចំណូលកើនយ៉ាងច្រើនដង ។ មនោសញ្ចេតនាល្អបំផុត និយាយរួមឆ្នាំនេះអ្នកនៅលីវនឹងជួបគ្នាព្រេង ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌នាំសំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា កុរ , មមែ ៕
ឆ្នាំកុរ ៖ ថ្ងៃនេះការងាររបស់អ្នកមិនសូវល្អ មានអ្នកឈ្នានីសរារាំងមិនឲ្យអ្នកសម្រេចផែនការ អ្នកត្រូវរកវិធីចៀសឲ្យឆ្ងាយពីជនមានគំនិតអាក្រក់ ។ លុយកាក់ស្ថិរភាព តែត្រូវចេះសន្សំសំចៃបង្ការថ្ងៃមុខមានខ្វះខាត មិនពិបាករត់រកខ្ចីគេ ។ មនោសញ្ចេតនាមិនល្អអ្នកទាំង២ ខ្វែងគំនិតគ្នាដោយសារតែរឿងមិនសមហេតុផល ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌នាំសំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕