នេះគឺជាខណៈពេលដ៏មហាស្លុតរន្ធត់មួយទៀតហើយ នៅពេលដែលស្ត្រីម្នាក់នៅក្នុងប្រទសចិន ត្រូវបានប្តីរបស់នាង បានប្រើកាំបិតដេញចាក់ប្រហារយ៉ាងសាហាវនៅលើដងផ្លូវ បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាមគួរឲ្យអាសូរបំផុត ។
នៅពេលឃើញហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើង មនុស្សជាច្រើនស្ថិតនៅក្បែៗនោះដែលដ៏ពោរពេញដោយក្តីតក់ស្លុត បានប្រញាប់ប្រញាល់ចូលជួយសង្គ្រោះ ប៉ុន្តែ វាហួសពេលទៅហើយ ខណៈនាងបានដេកដួលក្នុងថ្លុកឈាមទៅហើយ ។ ទោះយ៉ាងណា បុរសជាប្តីរូបនេះ ត្រូវបានចាប់ខ្លួន ។
ស្ត្រីរងគ្រោះត្រូវបានឡានពេទ្យ មកដឹកទៅសង្គ្រោះភ្លាមៗផងដែរ ។ ប៉ុន្តែ ពុំត្រូវបានគេរាយការណ៍ អំពីស្ថានភាពរបួសនាងយ៉ាងណានោះទេ ៕ រក្សា