ក្មេងបុរសជំទង់ម្នាក់ត្រូវបានគេចាក់សម្លាប់នៅផ្នែកខាងក្រោយឡានក្រុង បន្ទាប់ពីគាត់បដិសេធមិនបោះបង់ចោលកៅអីរបស់គាត់ ។ Kamolchat Saen-aroon អាយុ ១៩ ឆ្នាំកំពុងធ្វើដំណើរតាមរថយន្ដសាធារណៈ១គ្រឿង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃចន្ទទី ២៥ ខែកុម្ភៈ នៅពេលនោះស្រាប់តែបុរសម្នាក់បានមកជិតគាត់ ហើយទាមទារឱ្យគាត់ថយចេញពីពីកន្លែងអង្គុយតែម្តង ។
ជនដៃដល់ប្រដាប់ដោយកាំបិតជាប់ខ្លួនដោយគ្រាន់តែដឹងមានឈ្មោះថា Ae រួមជាមួយមិត្តស្រីម្នាក់ កំពុងអង្គុយស្ថិតនៅក្បែរជនរងគ្រោះ ។ នៅខណៈពេលមួយនោះ បុរសនេះបានស្រែកថា ពួកគេចង់អង្គុយនៅកៅអីក្រោយនេះ ។ ហើយនៅពេល Kamolchat បដិសេធ ស្រាប់តែបុរសរូបនេះដកកាំបិតដ៏មុតស្រួចពីចង្កេះ ចាក់ប្រហារទៅលើ Kamolchat ចំនួន ១០ កាំបិត យ៉ាងសាហាវ ។
វីដេអូស៊ីស៊ីធីវី បានបង្ហាញជនរងគ្រោះតស៊ូរើបំរាស់ ខណៈមិត្តស្រីរបស់ជនដៃដល់ព្យាយាមអន្តរាគមន៍ ដែលក៏ត្រូវរងរបួសដៃរបស់នាងផងដែរ ៕ រក្សា