ស្ត្រីអាយុ ២៦ ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ពីបទបើកបរស្រវឹង បង្កហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវ ស្ថិតនៅ Brown Deer កាលពីយប់ថ្ងៃសៅរ៍ កន្លងទៅនេះ ហើយបន្ទាប់មក បានវាយប្រហារ និងស្តោះទឹកមាត់ដាក់មន្ត្រីប៉ូលីស បន្ទាប់ពីនាងត្រូវបានចាប់ខ្លួន ។
នាង Denisha Davis ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ចំពោះទង្វើស្តោះទឹកមាត់ចំនួន ២ ដង ទៅលើមន្ត្រីប៉ូលីស នៅឯមន្ទីរពេទ្យ Ascension St. Mary’s Hospital -ទីកន្លែងដែលត្រូវបាននាំយកទៅពិនិត្យជាតិអាល់កុលក្នុងឈាម ។
ប៉ូលីសនិយាយថា ហេតុការណ៍នោះបានចាប់ផ្តើម នៅពេលមន្ត្រីបានប្រទះឃើញ Davis កំពុងបើកបរខុសឆ្គង នៅលើបណ្តោយផ្លូវ Brown Deer នាវេលាពាក់កណ្តាលអាធ្រាតថ្ងៃសៅរ៍ ។
យោងតាមការពិនិត្យធ្វើតេស្តខ្យល់ដណ្តើមដំបូង នាង Davis ត្រូវបានរកឃើញកំហាប់កអាល់កុលក្នុងឈាមចំនួន 0.191 ៕ រក្សា