ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅព្រលប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧:៥០នាទី មានគ្រោះថ្នាក់ការងារមួយ បណ្តាលឲ្យស្លាប់ជនជាតិចិនម្នាក់ក្នុងពេលកំពុងធ្វើការ លើកផ្ទាំងថ្មចេញពីទូកុងតឺន័រ ស្រាប់តែដាច់ខ្សែកាបយោងបណ្តាលអោយ ថ្មម៉ាបគាបសង្កត់ជាប់ អស់រយៈពេលជិត២ម៉ោង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋ ជួយគាស់យកចេញបាន ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ888 ប៉ុន្ដែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ទីតាំងកើតហេតុ នៅសិប្បកម្មលក់ថ្មម៉ាប់ (វ័នធាវ) ក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ)។
ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE 55991551មានសុពលភាព ដល់ថ្ងៃទី 22.7. 2025 មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់ក្រុមហ៊ុនវ័នឆាវ។ សាកសពបានដឹកទៅរក្សាទុកនៅ (វត្តក្រោម) ៕ ដោយ ៖ ស្រនាថ