Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំក្នុងការពិភាក្សាលើប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ”

ភ្នំពេញ ៖ កិច្ចពិភាក្សាលើប្រធានបទនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២ នៃសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥។ ប្រធានបទស្តីពី “ការប្រាក់ និងការប្រាក់យឺតយ៉ាវ” នេះ ត្រូវបានធ្វើបទបង្ហាញជូនអង្គសន្និបាតដោយ ឯកឧត្ដម ញាន វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកខុទ្ទកាល័យ។ សមាសភាពអមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំកិច្ចពិភាក្សា រួមមាន ឯកឧត្ដម ញាន វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកខុទ្ទកាល័យ, ឯកឧត្ដម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្ដម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្ដម ប្លង់ សំណាង ចៅក្រមតុលាការកំពូល។

អង្គសន្និបាតបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងផុសផុល ព្រមទាំងបានសម្រេចដាក់ចេញនូវដំណោះស្រាយរួមគ្នា ចំពោះបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងប្រធានបទនេះ ដើម្បីធានាបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ ក្នុងការបកស្រាយ និងការអនុវត្តច្បាប់ សំដៅធានាបាននូវសង្គតិភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការកំណត់ការប្រាក់នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី