ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារមណ្ឌលជំរឿនមួយចំនួន មានគ្រួសារកើនឡើងលើសពីការប៉ានស្មាន គណៈកម្មាធិការជំរឿនទូទៅរាជធានីភ្នំពេញ នឹងបន្តធ្វើសម្ភាសន៍ជំរឿនប្រជាពលរដ្ឋរហូតដល់ថ្ងៃ 15 មីនា។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី 14 ខែមីនាឆ្នាំ 2019 នេះបានចេញសេចក្តី ជូនដំណឹងស្ដីពីការធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញឆ្នាំ 2019។
បើតាមសេចក្តី ជូនដំណឹងបានប្រកាសថា គណៈកម្មាធិការជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមន្ត្រី រាជការបុគ្គលិកទាំងអស់ ដែលរស់នៅរាជធានីភ្នំពេញ អោយបានជ្រាបថា ការធ្វើជំរឿនទូទៅប្រជាជននៅរាជធានីភ្នំពេញ បន្ត ដំណើរការធ្វើសម្ភាសន៍ជំរឿនចាប់ពីថ្ងៃទី 3 ដល់ទី 13 ខែមីនា ឆ្នាំ 2019 ជាលទ្ធផលមណ្ឌលជំរឿនមួយចំនួនធំ ត្រូវបានបញ្ចប់។ ដោយមូលហេតុមណ្ឌលជំរឿនខ្លះ មានចំនួនគ្រួសារកើនឡើងច្រើនលើសពីការប៉ាន់ស្មាន គណៈកម្មាធិការជំរឿនទូទៅរាជធានីភ្នំពេញ ដោយទទួលបានការឯកភាពពីក្រសួងផែនការ និងបន្តធ្ធើ ជំរឿនសម្ភាសន៍ប្រជាពលរដ្ឋរហូតដល់ថទី 15 ខែមីនាឆ្នាំ 2019។
គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានីភ្នំពញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនិងចូលរួមសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះឲ្យ បានប្រសើរ ៕ ដោយ ៖ កូឡាប