មនុស្សយ៉ាងតិចណាស់ចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្ពានថ្មើរជើងនៅក្បែរស្ថានីយ៍រថភ្លើង ស្ថិតក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
ស្ពានបាក់នៅម៉ោង ៧កន្លះយប់ ម៉ោងនៅឥណ្ឌា ខណៈពេលដែលអ្នកដើរជាច្រើនកំពុងធ្វើដំណើរចូល
ស្ថានីយរថភ្លើង Chhatrapati Shivaji។
មនុស្សចំនួនជាង ៣០នាក់ក៏បានរងរបួសផងដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។
អ្នកឃើញហេតុការណ៍ម្នាក់បាននិយាយថា រចនាសម្ព័ន្ធរបស់ស្ពានទាំងមូលបាក់នៅមុខខ្ញុំតែម្តង។
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថាហេតុការណ៍ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សគឺជារឿងគួរឲ្យឈឺចាប់។
សូមរំលឹកផងដែរថា កាលពីជិតមួយឆ្នាំមុន ក៏មានករណីបាក់ស្ពានអាកាសថ្មើរជើងផងដែរនៅទីក្រុង
Varanasi បណ្តាលឲ្យមនុស្សចំនួន ១៨នាក់ស្លាប់។ ស្ពាននោះបាក់ ខណៈកំពុងស្ថិតក្រោមការសាងសង់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC