តាម UPI ម្ចាស់ហាងលក់គ្រឿងអលង្ការមួយនៅឥណ្ឌាឈ្មោះ Dheeray Kumar បានឃើញក្រវិលមួយគូ ដាក់តាំងលក់បានបាត់ស្រមោល ហើយភ្លាមៗនោះលោកសង្ស័យវាជាទង្វើរបស់បុគ្គលិកក្នុងហាង ។
ប៉ុន្តែពេលត្រួតពិនិត្យកាមេរ៉ាសន្តិសុខ ទើបភ្ញាក់ក្រញ៉ាង ព្រោះតែ “ជនដៃដល់” ពិតប្រាកដគឺជាកណ្តុរមួយដែលចុះពីលើពិដានហាង ។
ខ្សែវីដេអូបង្ហាញថា កណ្តុរចោរមួយនេះ បន្ទាប់ពីយកបានក្រវិល១គូ វាវារតោងឡើងពិដានផ្ទះវិញ ។
ទោះបីពិនិត្យឃើញយ៉ាងនេះក្តី មកទល់ពេលនេះ Kumar នៅពុំទាន់រកឃើញក្រវិលពេជ្រ១គូ ដ៏មានតម្លៃទេ ។
ពិតជាពិបាកកំណត់ “អត្តសញ្ញាណ” ណាស់បើពួកវាមានភិនភាគដូចតែគ្នាបែបនេះនោះ ។
តាមមើលប្រហែលវាលេបចូលក្នុង…ពោះបាត់ហើយមើលទៅ ៕ ចន្ទ្រា