ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង១០នាទីនៅការដ្ឋានកិនថ្ម របស់ក្រុមហ៊ុនចិន ឈ្មោះ ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការបំផ្ទុះថ្ម ផ្លោងដុំថ្ម ចម្ងាយប្រហែល២៥០ម៉ែត្រ ធ្លាក់មកត្រូវចំក្បាលបុរសម្នាក់បណ្តាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។
នគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ជុំ រចនា ភេទ ប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្តបែនដឹកថ្ម ឲ្យក្រុមហ៊ុនខាងលើ។ ជនរងគ្រោះមានទីលំនៅភូមិស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ បច្ចុប្បន្ន ជំនាញនគរបាលយុត្តិធម៌ស្រុក កំពុងចាត់ការតាមនីតិវិធី៕ដោយ៖កូឡាប