Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ ៖ ក្នុងឱកាសនៃការអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងធនធានទឹក និងឧតុនិយម» នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកដល់ថ្ងៃជ័យជម្នះ៧ មករា (ខួបលើកទី៤៦) ដោយបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋដែលតែងតែចូលរួម គាំទ្រ និងផ្តល់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ ការពារ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចដើម្បីជាប្រយោជន៍ជូនប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “រយៈពេល៤៦ ឆ្នាំកន្លងមកនេះ ប្រជាជាតិកម្ពុជា បានដំណើរការចេញពីបាតដៃទទេ ហើយបានជួបប្រទះការប្រឈមជាច្រើន។ ថ្ងៃនេះ កម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីមោទនៈជាច្រើន ក្នុងនោះ រដ្ឋបាលសាធារណៈកម្ពុជាទទួលបានជោគជ័យ ជាបន្តបន្ទាប់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងដំណាក់កាលនៃការអនុវត្តយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក្នុងពេលបច្ចុប្បន្ន។ ភាពជោគជ័យទាំងនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងពុះពារអនុវត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ទើបប្រទេសជាតិយើង ឈានមកដល់ចំណុចនេះ។”

“ជាផ្នែកមួយនៃការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ការវិភាគមុខងារ ជាការងារអាទិភាពមួយដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំដឹកនាំតម្រង់ទិសយ៉ាងមោះមុត ក្នុងគោលដៅដើម្បីឱ្យយើងអាចវាយតម្លៃកម្លាំង ភាពធន់ និងថាមពលរបស់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើងឆ្ពោះទៅកាន់ទស្សនវិស័យឆ្នាំ២០៥០។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម។

គួររម្លឹកថា «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ជាវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនៃនីតិកាលទី៧ នៃរដ្ឋសភា ដោយមានក្រសួងមុខងារមុខងារសាធារណៈជាតួអង្គសម្របសម្រួល និងជំរុញលើការងារនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×