ខេត្តស្វាយរៀង ៖ រថយន្តនិងម៉ូតូព្រលះគ្នាលាន់ដូចរន្ទះបាញ់់បណ្តាលអោយបុរសម្នាក់ជាបុគ្គលិកកាសុីណូស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មនៅហ្នឹងកន្លែងតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣:៣០ នាទីយប់ថ្ងៃទី២៣ខែមីនាឆ្នាំ២០១៩ នៅ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១២៩/១៣០ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាៈមានរថយន្ដដឹកអ្នកដំណើរ ពណ៍ស ពាក់ផ្លាកលេខ សៀមរាប 3A-0413 បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបុកជាមួយម៉ូតូពេញទំហុឹងខណះនោះអ្នកបើកបររថយន្តបាន រត់គេចពីកន្លែងកើតហេតុបន្សល់ទុករថយន្ដ រថយន្ដខូចខាតស្រាល ។ ចំណែកឯជនរងគ្រោះបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1M-7216 បើកបរដោយឈ្មោះ អ៊ុក វិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរបុគ្គលិកកាសុីណូក្រោន រស់នៅភូមិស្វាយប៉ោ ឃុំ ត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ម៉ូតូខូចខាតធ្ងន់។
បច្ចុប្បន្ន មធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រីឯសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។មូលហេតុ: អ្នកបើកបររថយន្ដមិនប្រកាន់ស្ដាំ ៕ ដោយ ៖ វ៉ៃកូ