ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបសស់អាវុធហត្ថខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយព័ត៌មាន និងរូបភាពវីដេអូជាច្រើនឃ្លីប អំពីសកម្មភាពដែលមន្រ្តីប៉េអឹមម្នាក់ កាន់កាំភ្លើងខ្លីមួយ ភ្ជង់គំរាមក្មេងប្រុសម្នាក់ ក្នុងកន្លែងលេងអ៊ីនធើណិត ។
អាវុធហត្ថខេត្តកំពង់ចាម បានស្នើសុំឲ្យក្មេងប្រុសដែលជាជនរងគ្រោះ មកដាក់ពាក្យប្តឹង ហើយត្រូវភស្តុតាងមកផង។ ក្នុងផេកដដែលបានបញ្ជាក់ថា “ប្អូនប្រុស មកដាក់ពាក្យបណ្ដឹងនៅ PM ខេត្ត និងយកភស្ដុតាងមកផង។ ប្អូនប្រុស សូមឲ្យអ្នកនៅកន្លែងកើតហេតុមកដាក់ពាក្យបណ្ដឹងនៅ PM ខេត្ត និងយកភស្ដុតាងមកផង”។
ជាមួយនឹងហេតុការណ៍នេះដែរ គណនីហ្វេសប៊ុកឈ្មោះ Hun Panhaboth បានសរសេរថា កាំភ្លើងថ្នាក់លើឲ្យសិទ្ធិប្រើប្រាស់ទៅតាមឋានៈបុណ្យស័ក្តិ ដើម្បីការពារសុខសុវត្ថិភាពប្រទេសជាតិ និងប្រជាជន មិនមែនឲ្យយកមកភ្ជង់ និងវ៉ៃប្រជាជនដូចសត្វធាតុបែបនេះទេ ។ រឿងអ្នកឯងជាមួយជនរងគ្រោះជារឿងបុគ្គល ទោះគេខុសឬត្រូវ លើអ្នកឯងក្នុងហេតុផលមួយណាក៏ដោយ ក៏អ្នកឯងគ្មានសិទ្ធិ យកកាំភ្លើងដែលថ្នាក់លើផ្ដល់សិទ្ធិឲ្យប្រើប្រាស់ ទៅធ្វើទង្វើព្រៃផ្សៃបែបនេះដែល។
ចំណែកគណនី Makara Meach ក៏បានបញ្ចេញមតិផងដែរ ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម។ នេះជាវីដេអូដែរ កូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន សុខុម (អហ ស័ក្តិ4) ដែលបានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំ នៅកន្លែងអ៊ីនធើណិតមួយ នៅក្នុងទីរួមខេត្តកំពង់ចាម អាស្រ័យដូចដែរបានរៀបរាប់ខាងលើសូមឯកឧត្តម ប្រើកណ្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វើធំដើរវ៉ៃគេច្រើនណាស់ សូមបងប្អូនដែលបានរាប់អានខ្ញុំ ជួយស៊ែរម្នាក់មួយមកដោយក្តីអនុគ្រោះ ។
សូមបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពបានបង្ហាញពីសកម្មភាពអសីលធម៍នៃ មន្ត្រីអាវុធហត្ថមួយរូបស្លៀកពាក់សុីវិល ដែលត្រូវបានគេស្គាល់ថា៖ ឈ្មោះ សាន សុខុម ពាក់ស័ក្កិ៤ និងកូនលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បានដកកាំភ្លើងភ្ជង់សំឡុត និងវាយគូជម្លោះរបស់ខ្លួន នៅកន្លែងលេងអ៉ិនធើណេតមួយកន្លែង ក្នុងខេត្តកំពង់ចាម តាំងពីខាងក្នុងបន្ទប់រហូតមកដល់ក្រៅ ហាក់សំញ៉ែងអំណាចខុសពី សីលធម៍ក្នុងនាមខ្លួនជាកងកម្លាំងប្រដាប់អាវុធ។
ករណីហិង្សានេះ ត្រូវបានលោកមៀច មករា កូនប្រុសលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម ជាអ្នកបង្ហោះវីដេអូនៃការប្រើអំពើហិង្សានេះ ព្រមទាំងបានឲ្យដឹងថា៖ មន្ត្រីអាវុធហត្ថដែលប្រើហិង្សា និងយកកាំភ្លើងដែលគេ ឲ្យសម្រាប់បំពេញ ភារកិច្ចក្នុងនាមជាសមត្ថកិច្ចមកសំឡុតគំរាមគេនេះ គឺជាកូនប្រុសមេអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន។
បញ្ហានេះជាកំហុសធ្ងន់ធ្ងរបំផុតមិនអត់អោនចំពោះផ្លូវច្បាប់ ព្រោះជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ។
បុរសជាអ្នកបង្ហោះនេះ បានអះអាងថា ៖ជនដែលរងអំពើហិង្សានេះ ជាមិត្តភក្តិរបស់គេ។ កូនប្រុសអភិបាលរងខេត្តកំពង់ចាម ក៏បានស្នើនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌លើរឿងនេះផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា គឺរឹតបន្តឹងបំផុតចំពោះវិន័យកងទ័ព ប៉ុន្តែបុគ្គលមួយចំនួនច្រើនអនុវត្តផ្ទុយពីបទបញ្ជា អាងខ្លួនមានលុយ មានអំណាច ប្រព្រឹត្តមិនគប្បីក្នុងសង្គម។
រឿងនេះអាចប្រឈមនិងអស់ស័ក្តិតួនាទី ខណៈសង្គមស្អាតស្អំ ប្រទេសគ្រប់គ្រងដោយបច្បាប់ ត្រូវយកច្បាប់ជាធំ ៕ ដោយ ៖ កូឡាប