កំពង់ស្ពឺ ៖ លើលោកនេះយុត្តិធម៌ពិតជាមានមែន ប៉ុន្តែទាល់តែស្រែកយំទាមទារ ល្បីពេញបណ្តាញសង្គម។ កាលពីថ្ងៃទី៨ ខែមេសា គណនីលោក ជា ហ៊ាន បានសរសេរសារមួយពាក់ព័ន្ធនឹងម៉ូតូរបស់កូនគាត់ ដែលបានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរ ត្រូវបានសមត្ថកិច្ចរក្សាទុក ដោយមិនទាល់បានប្រគល់ឱ្យគាត់វិញ ទោះតុលាការសម្រេចប្រគល់ឱ្យគាត់វិញក៏ដោយ ។ ប៉ុន្តែឥឡូវ ក្រោយពីលោកស្រែកទាមទារ បានដូចបំណងហើយ ហើយក្លាយជាលាភ បូកសំណាងថែមទៀត គឺប៉ូលិសបានប្រគល់ម៉ូតូឲ្យវិញ និងទទួលបានម៉ូតូថ្មីសន្លាងមួយគ្រឿងទៀត រួមជាមួយថវិកាឧបត្ថម្ភមួយចំនួយទៀត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកសរសេររៀបរាប់ថា៖ “ខ្ញុំពិតជាអសមត្ថិភាពណាស់ គេបុកកូនស្លាប់ហើយម៉ូតូដែលតុលាការសំរេចអោយហើយយកមកវិញមិនបាន ទៅជួបសមត្ថកិច្ចម្តងៗដូចទៅសុំទានគេចឹង ខ្ញុំសុខចិត្តចោលម៉ូតូ០១៨នឹងចុះ កុំអោយសមត្ថកិច្ចលំបាក ដោយសារយើងយកពេលវេលាអូសរទេះដឹកទឹកលក់យកលុយចឹញ្ចឹមក្រពះវិញ” ។
បង្ហោះកាលពីថ្ងៃទី ៨ ខែមេសា ក្រោយពីសារនេះបានបង្ហោះរួចមក ធ្វើឱ្យមហាជននាំគ្នាចែករំលែកខាងច្រើន ទីបំផុតឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រកាស ថា នឹង ជួយ ឱ្យ អស់ លទ្ធភាព។ លោក បាន ប្រកាស ទៅ កាន់ អ្នក ខេត្ត កំពង់ស្ពឺ ដែល បាន ស្គាល់ លោក ពូ ជា ហ៊ាន ឱ្យ ទាក់ ទង មក លោក ផ្ទាល់ តាម លេខ ទូរសព្ទរបស់លោក។
លោកប៉ាន់ខែម ប៊ុនថន បានបង្ហោះសារ ទីបំផុតលោក ជា ហ៊ាន ទទួលបានម៉ូតូរបស់កូនគាត់វិញហើយ នៅព្រឹកថ្ងៃទី ៩ ខែមេសា នេះ ដោយសមត្ថកិចបានយកមកប្រគល់ជូនដល់ផ្ទះរបស់គាត់តែម្ដង។ គាត់ក៏បានបង្ហោះសារថ្លែងអំណរគុណដល់បងប្អូន ទ្រង់ ឯកឧត្តមដែលបានជួលសម្រួល និងឯកឧត្តមស្នងការខេត្តកំពង់ស្ពឺដើម្បីប្រគល់នូវម៉ូតូដល់គាត់វិញ។
ស្រាប់តែគាត់បង្ហោះបាន២ថ្ងៃ ផ្អើលមេឃរញ្ជួយដី ដោយឃើញភាពខុសឆ្គងរបស់អធិការស្រុក ធ្វើការយឺតយ៉ាវ ដោយគាត់បានរាយការណ៍ទៅលោកស្នងការខេត្តកំពង់ស្ពឺ ជាប់រវល់ទៅស្រុកនៅបាត់ដំបង ។ ភ្លាមនោះលោកស្នងការ ក៏បានបញ្ជារឲដោះលែងប្រគល់ម៉ូតូ ទៅម្ចាស់ដើមគេវិញ កុំអូសក្រឡា វែងឆ្ងាយ ។
ថ្ងៃនេះ ដំណឹងដ៏ល្អរីករាយ របស់លោក ជា ហ៊ាន គឺគាត់ ទទួលបាន ម៉ូតូ ឌ្រីមសង់ ២០១៩ ថ្មីស្រឡាង ជាអំណោយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បី ជួយសម្រួលការងារ មន្ត្រីបរិស្ថានរូបនេះ ព្រោះម៉ូតូជនរងគ្រោះ ជួបគ្រោះថ្នាក់ដល់ស្លាប់នោះក៏ ខូចខាតធ្ងន់ធ្ងរផងដែរ ដែលតុលការបានសម្រេចប្រគល់ឲឪពុករងគ្រោះ យកទៅគ្រប់គ្រងជាបណ្តោះអាសន្ន តែហាមលក់ អស់រយះពេល ២០ថ្ងៃហើយ ។
ក្រុមការងារនៃអង្គរក្សផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បាននាំម៉ូតូមួយគ្រឿង ព្រមជាមួយថវិកាមួយចំនួនយកមកប្រគល់ជូនគ្រួសាររងគ្រោះថ្នាក់ចរាចរ(ស្លាប់)ឈ្មោះ យី សុភាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រុមការងារបានប្រគល់ម៉ូតូឌ្រីមសេ១២៥ ពណ៌ក្រហម(ថ្មី) និងបានលើកឡើងថា នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជាមួយថវិកាចូលរួមរំលែកទុក្ខក្រុមគ្រួសារក្មួយប្រុស ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់ជីវិតថែមទាំងខ្វះខាតមធ្យោបាយធ្វើដំណើរថែមទៀត។
ឧត្តមសេនីយ៍ឯក ស្រួល សុខជា បានថ្លែងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សម្តេចទាំងទ្វេបានសម្តែងក្តីអាណិតអាសូរចំពោះក្រុមគ្រួសារ និងចូលរួមសោកស្តាយចំពោះ ការបាត់បង់សមាជិកក្រុមគ្រួសារខាងលើ។
សូមរំលឹកថា៖ កាលពីថៃ្ងទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៤ KM ៤១-៤២ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង បណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ សេរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1L.6918 ឈ្មោះ យី សុភាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ សង្កាត់ សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បើគិតមកដល់ពេលនេះមានរយៈពេលជាង៤ខែកន្លងមកហើយ ទើបមានដីកាសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចប្រគល់ម៉ូតូឲ្យខាងរងគ្រោះចេញដោយរបស់ចៅក្រម ពេជ្រ ចិន្តា ប៉ុន្តែម៉ូតូខាងលើនៅតែមិនព្រមប្រគល់ជូនជនរងគ្រោះ ដោយសំអាងហេតុផលច្បាប់ ទើបធ្វើឲ្យព័ត៌ផ្សព្វផ្សាយតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្មុងស្រុកជ្រាប ដល់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ទើបនៅថ្ងៃនេះដោយក្តីអាណិតសម្តេចទាំងពីរ បានប្រគល់ម៉ូតូថ្មីមួយគ្រឿងជូនសម្រាប់ប្រើប្រាស់ ក្នុងនោះក៏បានចែកជូនថវិកាសម្រាប់ចាស់ៗ និងក្មេងៗក្មុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសា ធារណៈជន និងអ្នកនិយមបណ្ដាញសង្គម face book ទាំងអស់មេត្តាជ្រាប ក្រោយហេតុការណ៍មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូនៅលេីកំណាត់ផ្លូវជាតិលេខ៤ កាលពីថៃ្ងទី០៤.១២.២០១៨ KM៤១~៤២ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ម៉ាក ហុងដាសេ ១២៥ សេរី ២០១៨ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ 1L.6918ឈ្មោះយី សុភាន់ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយកិច្ចសម្របសម្រួលគ្នារវាងដើមបណ្ដឹងនិងអ្នក បង្កបានព្រមព្រៀងគ្នាទទួលសំណងរដ្ឋប្បវេណីបញ្ចប់រឿង និងយល់ព្រមដកពាក្យបណ្ដឹងចៅក្រមបានចេញដីកាសម្រេចក្រោយពីភាគីរងគ្រោះបានដាក់ពាក្យស្នើសុំម៉ូតូដើម្បីយកទៅប្រើប្រាស់បណ្ដោះអាសន្ន រង់ចាំសំរេចអង្គសេចក្ដីចប់ជាស្ថារព ភាគីរងគ្រោះក្រោយបានដីកាស្រាប់តែកាន់យកមកប្រគល់ជូននគរបាលតែម្ដង ជំនាញបានណែនាំថាត្រូវបញ្ជូនមកតាមនីតិវិធីរដ្ឋបាលនឹងបោះត្រារដ្ឋបាលចូល ដើម្បីពិនិត្យថា វត្ថតាងនោះបានបញ្ជូនទៅតុលាការជាមួយសំណុំរឿង ឬរក្សាទុកនៅកន្លែងណា? “ការពិតដីកាតុលាការត្រូវមានដីកាអមបញ្ជូនមករដ្ឋបាលត្រង់”ភាគីរងគ្រោះមិនបានធ្វើតាមការណែនាំនោះទេគឺទៅបាត់រហូតមិនឃើញមកវិញ ក្រោយមកមានព័ត៌មានថាជនរងគ្រោះ មានដីកាពីតុលាការហើយបែរជានគរបាលមិនព្រមអោយវត្ថុតាង។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ដ សូមបញ្ជាក់ថាពាក់ព័ន្ធចំណុចនេះនគរបាលមិនដែលតឹងតែងក្នុងប្រគល់វត្ថុតាងឲ្យទៅជនរងគ្រោះ ឬជនបង្កឡើយ ប៉ុន្តែការបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺវត្ថុតាងរក្សាទុកនៅច្រើនកន្លែង ពេលខ្លះនៅសាលាដំបូងខេត្ដ ខ្លះទៀតក៏មានផ្ញើទុកនៅទីតាំងនគរបាលផងដែរ ដូច្នេះត្រូវតែធ្វើអោយច្បាស់លាស់និងតាមនីតិវិធី តាមរយៈព័ត៌មានក្នុងបណ្តាញសង្គមថានគរបាលតឹងតែងនោះគឺជារឿងមិន ពិតនោះទេ សូមសាធារណៈជននិងអ្នកលេងបណ្ដាញសង្គមមេត្តាយល់និងជ្រាបជាព័ត៌មាន។
ជាក់ស្ដែងដីកាសម្រេចអោយប្រគល់វត្ថុតាងម៉ូតូជូនភាគីរងគ្រោះគឺមិនបានបញ្ជាក់ច្បាស់ថានៅស្នងការដ្ឋាន ឬអធិការដ្ឋានក្រុង.ស្រុកនោះទេគឺសម្រេចបង្គាប់មកសមត្ថកិច្ចប្រគល់ជាបណ្ដោះអាសន្ននូវវត្ថុតាង ប៉ុន្តែភាគីរងគ្រោះយល់ថាបែបបទច្រើនទើបមិនព្រមអនុវត្ដ នគរបាលក៏មានការយល់ដល់អារម្មណ៍ក្រុមគ្រួសាររងគ្រោះផងដែរនៅការបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ ម្យ៉ាងទៀតក៏មិនអាចថាខុសនោះដែរ ដូច្នេះសូមការយោគយល់និងព្យាយាមអនុវត្ដអោយបានត្រូវតាមនីតិវិធីជៀសវាងកំហុសធ្លាក់ទៅលើ សមត្ថកិច្ច នៅថ្ងៃស្អែកនេះម៉ូតូជាវត្ថុតាងនិងត្រូវបានប្រគល់ជូនភាគីរងគ្រោះ វិញតាមនីតិវិធី។
សូមបញ្ជាក់«គ្រប់លិខិតរដ្ឋបាលទាំងអស់ដែលផ្ញើមកស្នងការ ដ្ឋាននគរបាលខេត្ត ត្រូវតែមានការបោះត្រាចូល~ទទួល និងបញ្ជូនទៅតាមការិយាល័យជំនាញនិមួយៗនៅចំណុះស្នងការដ្ឋាន នេះជាកិច្ចការទូទៅដែលត្រូវតែអនុវត្ដ»៕ ដោយ៖កូឡាប