ភ្នំពេញ ៖ រដ្ឋបាលរាត្រីភ្នំពេញបានបញ្ជាក់ថាដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថានក៏ដូចជាសោភ័ណភាពរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវក្នុងទីតាំងសមស្របណាមួយកុំបញ្ចេញសំរាមមកតាមផ្លូវឬទីសាធារណៈពីព្រោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ បងប្អូនកម្មករកម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមតែមួយគត់នៅស្រុកខ្មែរ បានឈប់សម្រាកវាពេល 4 ថ្ងៃដើម្បីទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើតដូច្នេះបងប្អូនមិនបានប្រមូលសំរាមនោះទេ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះបងប្អូនកម្មករកម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រីត្រូវបានឈប់សម្រាកនឹងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។ ដូច្នេះក្នុងអំលុងពេលការឈប់សម្រាកនេះចាផ្ដើមសេវាសំអាតប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញនឹងត្រូវបានអនុវត្តមិនបានពេញលេញទេក្នុងរយៈពេល 4ថ្ងៃចាប់ពីថ្ងៃទី 14 ថ្ងៃទី 17 ខែមេសាឆ្នាំ 2019។
បើតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញស្ដីពីការផ្ដល់សេវាសំអាតប្រមូលនិងដឹកជញ្ជូនសំរាមក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ 2019 បានបញ្ជាក់ថាដើម្បីថែរក្សាសោភ័ណភាពអនាម័យបរិស្ថានរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់សូមមេត្តាយោគយល់និងអធ្យាស្រ័យកុំបញ្ចេញសំរាមមកដាក់នៅតាមផ្លូវសាធារណៈនៅក្នុងអំឡុងពេលដែលការផ្ដល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាទុកសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងខ្លួនជាបណ្ដោះអាសន្នសិន។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញយើងឱ្យបានល្អប្រសើរជាមិនខាន៕ ដោយ ៖ កូឡាប