ឆ្នាំជូត ៖ ការងារអំណោយផលល្អ ។ ភាពជោគជ័យរបស់ថ្ងៃនេះ នាំមកឲ្យអ្នកនូវភាពរុងរឿង និងការពេញចិត្តជ្រាលជ្រៅចំពោះខ្លួនឯង ។ ប៉ុន្តែមើលទៅនៅកន្លែងអ៊ូអរយូរពេកជួនកាលនឹងធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ ។ ថ្ងៃនេះគឺជាថ្ងៃដើម្បីឲ្យអ្នកផ្សះផ្សាទំនាស់ ភាពមិនចុះសម្រុងក្នុងគ្រួសារ និងផ្សាភ្ជាប់ជាមួយមនុស្សជាទីស្រឡាញ់ ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌ល្អ ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកមានសមត្ថភាពច្នៃប្រឌិតខ្លាំងក្លាជាងក្នុងការងារ ដូច្នេះពេលនេះអ្នកប្រមូលគំនិតពុំទាន់ចង់អនុវត្តលំអិតដោយខ្លាចខ្ជះខ្ជាយថាមពលរបស់ខ្លួន ។ ប៉ុន្តែ១ផ្នែកណានោះ អ្នកប្រែជាងាយឆេវឆាវ ពេលមាននរណាម្នាក់ឆាឆៅរំខានការងារ ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៣ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌ល្អ ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា មមី , ថោះ ៕
ឆ្នាំខាល ៖ សំណាងល្អកំពុងឆៀងមករកអ្នកក្នុងថ្ងៃនេះ ។ ការលក់ដូរពេលនេះអំណោយផលល្អបំផុត ។ មានអ្នកចុះកិច្ចសន្យាធំដោយភាពប៉ិនប្រសប់ រវាសរវៃរបស់ខ្លួន ។ ថ្ងៃនេះត្រូវឆ្លៀតឱកាស យីអ៊ុនឡើងគួរប្រឹងប្រែងទាញយកចំណូលឲ្យបានច្រើន ។ ពិសេសពេលធ្វើការមិនត្រូវធ្វេសប្រហែស បញ្ចៀសកុំឲ្យកើតមានកំហុស ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌ល្អ ស , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ថោះ ៕
ឆ្នាំថោះ ៖ អ្នកទទួលបានប្រាក់រង្វាន់ ឬប្រាក់ថែមម៉ោងក្នុងថ្ងៃនេះ ។ អ្នកអាចចាយវាយធូរដៃជាង អាចទិញរបស់ដែលខ្លួនចូលចិត្ត ប៉ុន្តែកុំឲ្យជ្រុលពេក ។ អ្នកជាមនុស្សគោរពមនោសញ្ចេតនា តែក៏ល្ងង់ខ្លៅ ព្រោះមានមនុស្សឆ្លៀតឱកាសនេះដើម្បីខ្ចីប្រាក់មិនចង់សងវិញ ។ ប្រសិនឲ្យខ្ចីនោះគួរឲ្យតិចតួច ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១ ។ ពណ៌ល្អ លឿង, ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ខាល , រកា ៕
ឆ្នាំរោង ៖ ការងារជួបរឿងរីករាយច្រើន ។ ចំពោះអ្វីដែលអ្នកបានប្រឹងប្រែងយ៉ាងល្អក្នុងរយៈពេលកន្លងទៅក៏មានលទ្ធភាពបានឧទ្ទេសនាម ដើម្បីក្លាយជាអ្នកដឹកនាំថ្មីម្នាក់ តំណាងរបស់ក្រុមហ៊ុន ឬឋានៈខ្ពស់ជាងបច្ចុប្បន្ន ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌ល្អ ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា មមែ , ចរ ៕
ឆ្នាំម្សាញ់ ៖ ការងារល្អប្រសើរ តែគួររៀបចំឡើងវិញ ដើម្បីបង្កើនទិន្នផលការងាររបស់ខ្លួន ។ ថ្ងៃនេះអ្នកពង្រីកបានទំនាក់ទំនងថ្មីៗច្រើនមានប្រយោជន៍សម្រាប់ការងារបច្ចុប្បន្ន ។ មនោសញ្ចេតនាក៏ពោរពេញដោយភាពសោមនស្សរីករាយ គូស្នេហ៍ទាំងឡាយចុះសម្រុងនឹងគ្នាដោយចេះអធ្យាស្រ័យយល់ចិត្តគ្នា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ២,៣ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌ល្អ បៃតង , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា វក , ចរ ៕
ឆ្នាំមមី ៖ ការងារជួបបញ្ហាស្មុគស្មាញ អាចពាក់ព័ន្ធដល់ក្រដាសស្នាមធានារ៉ាប់រង ធនាគារ ។ ប៉ុន្តែយ៉ាងណាក៏កុំខ្វាយខ្វល់ពេក ឲ្យតែតាំងស្មារតីនឹងនរប្រឈមដោះស្រាយ នោះគ្រប់យ៉ាងអាចនឹងឆ្លងផុត ។ មនោសញ្ចេតនាមិនល្អងាយកើតមានទំនាស់ ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌ល្អ ខ្មៅ , ផ្ទៃមេឃ។ ឆ្នាំអ្នកយកអាសា រកា , វក ៕
ឆ្នាំមមែ ៖ អ្នកមានភាពលេចធ្លោក្នុងការងារដែលបានចូលរួម ។ រាល់ការខំប្រឹងប្រែងក្នុងរយៈពេលកន្លងមកពេលនេះនឹងទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន ។ មនោសញ្ចេតនាមិនបានល្អប្រសើរ មានការខ្វែងគំនិតគ្នាច្រើន ងាយឈានទៅបែកបាក់ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌ល្អ លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា កុរ , ចរ ៕
ឆ្នាំវក ៖ អ្នកពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង ងាយផ្ទុះកំហឹងមួរម៉ៅ ទោះបីពុំមានមូលហេតុជាក់ស្តែងណាមួយ ។ ចូររៀនវិធីរំងាប់អារម្មណ៍ដោយការក្រើនរំលឹកខ្លួនឯងឲ្យរក្សាភាពអត់ធ្មត់ការងារថ្ងៃនេះ ក៏ជួបភាពបញ្ហាខ្លះៗប្រសិនពុំទាន់រកឃើញទិសដោះស្រាយនោះគួរស្តាប់យោបល់អ្នកមានបទពិសោធន៍ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌ល្អ ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រោង , រកា ៕
ឆ្នាំរកា ៖ ការងាររងឥទ្ធិពលមិនល្អច្រើន ត្រូវប្រមូលផ្តុំធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អ កុំជ្រៀតជ្រែករឿងអ្នកដទៃ ។ ក្រៅពីនេះអ្នកក៏គួរចាប់ផ្តើមរៀនបន្ថែមវិធីបង្កើនប្រភពហិរញ្ញវត្ថុយូរអង្វែង និងរឹងមាំ ។ ខាងផ្នែកមនោសញ្ចេតនា នេះជាពេលវេលាដ៏ល្អដែលអ្នកអាចបើកបេះដូងទទួលយកស្នេហាថ្មីដែលសក្តិសមចំពោះខ្លួនជាង ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ១,៣ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌ល្អ ខ្មៅ , ប្រផេះ ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ ៕
ឆ្នាំចរ ៖ ការងារអំណោយផលល្អបំផុត នេះជាពេលវេលាដ៏សមស្របដើម្បីអ្នកពង្រីកថែមទំនាក់ទំនងជាមួយមិត្តភក្តិ ឬដៃគូថ្មីៗ ។ ប៉ុន្តែថ្ងៃនេះមានប្រផ្នូលខាតបង់ប្រាក់ កុំជឿមនុស្សដោយងងឹតងងល់ងាយត្រូវគេបោកប្រាស់ ។ ទោះបីជាមិត្តភក្តិក៏មានព្រំដែន កុំប្រាកដថាគេស្មោះត្រង់ជាមួយយើងទាំងអស់ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ០,៧ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌ល្អ ស្វាយ , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ម្សាញ់ ៕
ឆ្នាំកុរ ៖ ថ្ងៃនេះអ្នកមិនចាំបាច់ខ្វាយខ្វល់ច្រើនអំពីរឿងលុយកាក់ ។ អ្នកធ្វើការស៊ីប្រាក់ខែ នៅបានការងារធ្វើបន្ថែម ទោះបីនឿយហត់ជាងសព្វដងតែចំណូលកើនឡើងច្រើន ។ អ្នករកស៊ីជួញដូរកាក់កបលក់ដាច់ជាងមុន ។ រឿងមនោសញ្ចេតនាជួបបញ្ហាស្មុគស្មាញ ។ ដៃគូអាចយល់ច្រឡំអំពីគ្នា តែបែរជាមិនព្រមនិយាយចេញធ្វើឲ្យទំនាក់ទំនងងាយប្រេះឆា ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌ល្អ ផ្កាឈូក , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ចរ , កុរ ៕