ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៩បានធ្វើការប្រកាសសេចក្តីសម្រេចក្រុមការងារថ្នាក់ជាតិថ្មី និងបន្តការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា របស់ក្រុមការងារថ្នាក់ជាតិចុះខេត្តស្វាយរៀងចំនួន១៤៦នាក់។នៅក្នុងពិធីនេះមានការចូលរួមពីអស់លោកលោកស្រីជាក្រុមការងារថ្នាក់ជាតិនិងអ្នកដែលពាក់ពន្ធ័ប្រមាណ១០០០នាក់ផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះអស់ លោក លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និង ជួយ គាំទ្រយ៉ាង សកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាល និង រួមចំណែក ជួយខេត្តស្វាយរៀង ទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងទៀតថាក្រុមការងារត្រូវទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយ ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។
លោកជំទាវបានបន្តថាក្រុមការងារត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ ក្នុងនោះមានវិស័យ៤ជាអាទិភាពគឺទឹក ភ្លើង ផ្លូវ មនុស្សកាត់បន្ថយភាពអសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដោយបន្តការអនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
លោកជំទាវបានបញ្ជាក់ថាលើសពីនេះទៀត រាជរដ្ឋាភិបាល ក៏បានត្រៀម លក្ខណៈ ជាស្រេច ដើម្បីធ្វើកំណែទម្រង់នានាក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការស៊ីវិល និងវិស័យឯកជន ដើម្បីទទួលបានផលចំណេញជាអតិបរិមា ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជាទៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន ក្នុងតំបន់ផ្សេងទៀត និងក្នុងសកលលោក ៕ ដោយ ៖ វ៉ៃកូ