ថ្មីៗនេះ បណ្តាសារព័ត៌មានថៃ បានចុះផ្សាយពីហេតុការណ៍ដ៏គួរឲ្យស្លុតរន្ធត់មួយ ខណៈដែលព្រះសង្ឃថៃមួយអង្គ ត្រូវបានសត្វឆ្កែចិញ្ចឹម Pitt Bull ខាំសម្លាប់ នៅក្នុងបន្ទប់យ៉ាងសាហាវ នៅក្នុងវត្ត Tambon Sai Ma ស្រុក Mueang Nonthaburi ខេត្ត Nongthaburi ។ ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ ក៏ត្រូវបានគេសន្និដ្ឋានថា បានកើតឡើងកាលពីបីថ្ងៃមុន។
នៅកន្លែងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ Bang Sri Muang បានរកឃើញសពព្រះសង្ឃរងគ្រោះព្រះជន្ម ៤៦ ព្រះវស្សា ដេកផ្កាប់មុខក្នុងថ្លុកឈាម នៅក្នុងបន្ទប់ជាន់ទី១ ជាមួយរបួសត្រូវបានសន្មត់ថាដោយសារត្រូវឆ្កែខាំ ខណៈកដៃរបស់គាត់បានបាត់ រកមិនឃើញបំណែក ហើយផ្នែកខាងស្តាំនៃក្បាលរបស់គាត់ ត្រូវបានខាំរហូតដល់លលាដ៍ក្បាល។ ហើយតាមការសន្និដ្ឋាន គាត់បានស្លាប់ប្រហែល ២ ថ្ងៃ មកហើយ។
បើតាមប្រុសម្នាក់ ដែលជាកូនសិស្សលោក បាននិយាយថា ប្រហែលជាម៉ោង ១១ យប់ដល់ពាក់កណ្តាលអធ្រាត្រ គាត់បានដើរទៅកាន់កុដិព្រះសង្ឃ Luang Phi Bannadit ព្រោះគាត់មិនបានឃើញវត្តព្រះអង្គនៅខាងក្រៅតាំងពីថ្ងៃសៅរ៍មកម្ល៉េះ។ តែអ្វីដែលចម្លែកនោះ គឺភ្លើងនៅក្នុងបន្ទប់នៅតែបើក ហើយរថយន្តរបស់គាត់បានចតនៅមុខកុដិ។ ដូច្នេះ គាត់ក៏បានគោះទ្វារ ប៉ុន្តែគ្មានការឆ្លើយតបនោះទេ។ នៅពេលនោះ គាត់ក៏បានលូកដៃទៅបើកទ្វារ ហើយពេលគាត់បើកក៏ឃើញសត្វឆ្កែ Pitt Bull ដែលព្រះសង្ឃចិញ្ចឹមបានស្ទុះរត់ចេញ។ បន្ទាប់មក គាត់ដើរចូលទៅក្នុង ក៏ប្រទះឃើញព្រះសង្ឃដេកស្លាប់ក្នុងថ្លុកឈាម។ ភ្លាមៗនោះ គាត់ក៏ប្រញាប់ទៅប្រាប់អាចារ្យវត្ត និងទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ ។
បុរសជាកូនសិស្សនោះបានបន្តថា ព្រះសង្ឃ Luang Phi Bannadit គឺជាលេខាព្រះចៅអធិការវត្ត។ ហើយឆ្កែនោះមានឈ្មោះថា George ដែលមានអាយុប្រហែលជាង១ឆ្នាំ។ ហ្លួងភីបានសុំយកវាតាំងពីវានៅជាកូនឆ្កែ។ ពួកគេបានរក្សាវាជាមួយគ្នានៅក្នុងកុដិរបស់ព្រះសង្ឃ។ គាត់មិនដឹងថាមូលហេតុអ្វីបានជាវាខាំគាត់ទេ ប៉ុន្តែ George ធ្លាប់ខាំ Luang Phi ជាច្រើនដងមកហើយ និងសូម្បីតែពេលដែលព្រះអង្ក ឲ្យអ្វីៗស៊ី ក៏វាស្ទុះមកខាំគាត់ដែរ។ ក្រោយមកគាត់ក៏មិនដឹងថាអ្នកណាយកឆ្កែមកចិញ្ចឹម ព្រោះខាងវត្តមិនហ៊ានរក្សាទុកទេ ។
ទោះជាយ៉ាងណា ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅឲ្យកាន់វិទ្យាស្ថានកោសល្យវិច្ច័យធំ Forensic ដើម្បីស្វែងរកមូលហេតុនៃការស្លាប់របស់ព្រះសង្ឃខាងលើបន្ថែមទៀត៕