Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របត់​ជីវិត ៖ 1​នាទី ក្លាយជា​មហា​សេដ្ឋីនី

នារី​វ័យក្មេង​ម្នាក់នេះ បាន​រស់​ក្នុង​ជីវិត​លំបាកលំបិន​អស់កាល ២២​ឆ្នាំ​មកហើយ ដែល​នាង​ពុំ​ដែល​នឹក​ស្មានថា មាន​ថ្ងៃ​ណាមួយ​នោះ​ស្រាប់តែ​ខ្លួន​ទទួលបាន​មរតក​តម្លៃ ១​ប៊ី​លាន​ដុល្លារ​។​ នារី​មហា​សំណាង​រូបនេះ​មានឈ្មោះ​ថា Erica ដែល​មាន​ឈាមជ័រ​ថៃ​-​អាមេរិក​។​

Erica ក្លាយជា​មហា​សេដ្ឋីនី ព្រោះ​ទទួលបាន​មរតក​១​ប៊ី​លាន​ដុល្លារ​។​

​មុននេះ Erica ត្រូវ​រស់នៅ​យ៉ាង​លំបាកលំបិន​អស់​រយៈកាល​២២​ឆ្នាំ​ជាមួយនឹង​ម្តាយ នាង​ពុំដែល​បានដឹង​ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​គ្រួសារ​ខាង​ឪពុក​ឡើយ រហូតទល់​ពេល​ទទួលបាន​សំបុត្រ​សរសេរថា នាង​ត្រូវបាន​ស្នង​មរតក​តម្លៃ​១​ប៊ី​លាន​ដុល្លារ ពី​ជីដូន​ខាង​ឪពុក​ដែល​បាន​ស្លាប់​របស់​ខ្លួន​។ ក្នុង​សំបុត្រ​នោះ​សរសេរ​ច្បាស់​ថា Erica បាន​ទទួល​មរតក​ពី​អ្នកស្រី Dextra Baldwin Gibson ដែលជា​អ្នក​មាន​នូវ​ប័ណ្ណ​ភាគហ៊ុន​ជាច្រើន​ពី​ក្រុមហ៊ុន​អាជីវកម្ម​ប្រេង​របស់​គ្រួសារ​។ អ្នកស្រី​បាន​ស្លាប់​នៅ​ឆ្នាំ ២០១០​។​

​អ្នកស្រី Prakong ជា​ម្តាយ​របស់ Erica បានឲ្យដឹងថា រាប់សិប​ឆ្នាំ​មុន​អ្នកស្រី​បាន​ជួប​ប្តី​របស់​ខ្លួន​ដែល​ជា​បុរស​អាមេរិក​ម្នាក់ ខណៈពេល​ដែល​កំពុង​ធ្វើកា​រងារ​នៅ Salon មួយ​នា​ក្រុង​បាងកក​។ ក្រោយពេល​រួមរស់​ជាមួយគ្នា ពួកគេ​បាន​ប្តូរ​ទីលំនៅ​ទៅ​នៅ​ហា​វ៉ៃ ប្រទេស​អាមេរិក រួច​ក៏​បង្កើត​បាន​កូនស្រី Erica​។​

Erica ត្រូវបាន​ជីដូន​ខាង​ឪពុក​ពរ​គ្រា​នៅ​តូច​

​សំណាង​មិនល្អ​នៅ​ឆ្នាំ ២០០០ ស្វាមី​អ្នកស្រី Prakong បាន​ស្លាប់​ដោយ​ជំងឺ​មហារីក​។ អ្នកស្រី Prakong ក៏​ពុំ​មាន​ព័ត៌មាន​ច្រើន​អំពី​ម្តាយក្មេក ហើយ​គ្រាន់តែ​ដឹងថា ម្តាយក្មេក​បាន​ជួយ​អ្នកស្រី​នូវ​សោហ៊ុយ​សម្រាប់ធ្វើ​ពិធី​បុណ្យ​សព​ឲ្យ​ស្វាមី​។ ក្រោយពេល​នោះ​មក​អ្នកស្រី​និង​កូនស្រី​ននះននាល​ដើម្បី​រស់​។ ក្រោយពេល​ធ្វើ​បុណ្យ​ឲ្យ​ប្តី​រួច​អ្នកស្រី​សល់​លុយ​តែ ១០០​ដុល្លារ​គត់ ត្រូវ​បង្ខំចិត្ត​ពឹងពាក់​ជំនួយ​ពី​ព្រះវិហារ​មួយ​ដើម្បី​ចិញ្ចឹម Erica​។ ក្រោយ​មក​អ្នកស្រី Prakong សុំ​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ២.០០០​ដុល្លារ អ្នកស្រី​បាន​ទិញ​គ្រឿងសិង្ហារឹម​ធ្វើ​ពីឈើ​នៅថៃ ហើយ​ក្រោយមក​ក៏​សល់​លុយ​បើក​បាន​ហាង​មួយ​នៅ Kauai ហា​វ៉ៃ ។ ចំណែក Erica ក្រោយ​ពេល​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ នាង​ពុំ​បន្ត​រៀន​ទៀតឡើយ ដោយ​នៅ​ផ្ទះ​ជួយ​ធ្វើការ​ជាមួយ​ម្តាយ​។​

​នៅ​ឆ្នាំ​នេះ​ម្តាយ​កូន​អ្នក​ទាំង​២ ស្រាប់តែ​ទទួលបាន​សំបុត្រ​ពី​មេធាវី​របស់​គ្រួសារ​ប្រកាស​ប្រាប់​ថា ជីដូន​របស់ Erica បាន​ស្លាប់​តាំងពី​ឆ្នាំ ២០១០ ហើយ​បន្សល់​ទុក​ឲ្យ​នាងនូ​វទ្រព្យសម្បត្តិ​ច្រើន​សន្ធឹកសន្ធាប់​។​

​ភ័ព្វសំណាង​របស់​ម្តាយកូន​អ្នក​ទាំង​២​ពុំ​បញ្ចប់​ត្រឹមនេះ​ទេ អ្នកស្រី Prakong នៅ​បាន​រកឃើញ​ក្រោម​ដី​ដែល​ម្តាយ​របស់​ខ្លួន​ជា​ម្ចាស់ នៅ​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ មាន​ចរន្ត​ទឹករ៉ែ​នៅ​ពីក្រោម​។ អ្នកស្រី​កំពុង​មាន​គម្រោង​ធ្វើ​អាជីវកម្ម​ទឹករ៉ែ​ធម្មជាតិ​នោះ​។​

Erica ឲ្យដឹងថា នាង​កំពុង​បញ្ចុះបញ្ចូល​ម្តាយ​របស់​ខ្លួន​ឲ្យ​លក់​នៅ​អាមេរិក វិលត្រឡប់​មក​ថៃ​រស់នៅ​វិញ​។ បច្ចុប្បន្ន​ម្តាយកូន​អ្នក​ទាំង​ពីរ​កំពុង​ដើរ​ធ្វើ​សប្បុរសធម៌​នៅ​ប្រទេស​ថៃ​៕ សូ​យ​ន​

 

×