ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោ ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា គោលការណ៍នៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលចំពោះវិស័យកងទ័ពគឺមិនមែនពេលនេះទេ មានជំហានច្បាស់លាស់ពោលគឺ នាយទាហានដែលឡើងខ្ពស់ ហើយមិនអាចកាត់ ទម្លាក់មកវិញបានទេ ។
នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៨ និងផ្សព្វ ផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៩ លោក បានបញ្ជាក់យ៉ាងដូច្នេះថា ការដំឡើងឋានន្តរសក្តិចំពោះនាយ ទាហានដែលមានការតស៊ូជំនាន់មុនមិនខុសទេ ព្រោះការធ្វើកំណែទម្រង់នេះគឺជាការលើកទឹកចិត្តចំពោះនាយ ទាហានដែលបានតស៊ូពីជំនាន់មុន ហើយកំណែទម្រង់របស់រាជរដ្ឋាភិ បាលគឺមានជាជំហានៗនៅពេលក្រោយ ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ បានបញ្ជាក់ថា នៅពេលអនាគត គឺឲ្យមានផ្កាយបួនតែពីរនាក់ទេ គឺរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ព ហើយក្រៅពីនោះ គឺពាក់ផ្កាយបីទាំងអស់ និងមេបញ្ជាការភូមិភាគឱ្យពាក់តែផ្កាយ២ទេ ។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រ និងកោតសរសើរចំពោះការហ្វឹកហ្វឺនការពង្រឹងសមត្ថភាពកងទ័ពការអប់រំចិត្តសាស្ត្រ ព្រោះការយកចិត្តទុកដាក់នេះ គឺសំខាន់ណាស់សម្រាប់ប្រសិទ្ធភាពប្រ យុទ្ធ និងការគ្រប់គ្រងសតិអារម្មណ៍ ។
លោកបានបន្ថែមថា សូមបន្តយកចិត្តទុកដាក់ក្នុងការបំពាក់ការថែទាំអាវុធយុទ្ធភ័ណ្ឌបច្ចេក ទេសការងារទូទៅឲ្យសមស្របទៅនឹងភារកិច្ច ការរៀបចំកម្លាំងត្រៀមប្រយុទ្ឋ និងការហ្វឹកហ្វឺន ។
ថ្វីដ្បិតតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកដំឡើងកិត្តិយស និងលើកស្ទួយកម្រិតជីវភាពរបស់កងទ័ព ប៉ុន្តែតម្រូវ ការកងទ័ពរបស់យើងគឺធំ។ ដូច្នេះការខិតខំបង្កបង្កើនផល ការងារធានាច្នៃ ប្រឌិតផ្សេងៗម្ចាស់ការលើខ្លួនឯងដើម្បីជីវភាពរស់នៅរបស់កងទ័ពគឺជាការងារចាំបាច់។ លោកមេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យកងពលធំអន្តរាគមន៍លេខ២ សហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងជាមួយភាគីមិត្តនៅតាមបណ្ដាព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខជូនប្រជាពល រដ្ឋ និងទប់ស្កាត់នូវអំពើខុសច្បាប់ផ្សេងៗ៕ ដោយ ៖ កូឡាប