ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅថ្ងៃទី 30 ខែមេសានេះបានថ្លែងសារជូនចំពោះបងប្អូនអ្នកសារព័ត៌មានថា លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងជួបពិភាក្សាការងារជាមួយលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ព្រឹក នៅទីស្តីការក្រសួងយិត្តិធម៌។
បើតាមលោកជិនម៉ាលីនបានបន្ថែមថាក្រសួងយុត្តិធម៌នឹងរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងលោកអង្គវង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្រោមសំណើសុំបំពេញទស្សនកិច្ចលើកទី 7 របស់លោកស្រីនៅកម្ពុជា៕ ដោយ៖កូឡាប