(ភ្នំពេញ)៖ តារាចម្រៀង សិចស៊ី បញ្ចេញដើមទ្រូងកញ្ញា រតនៈ ពិសី បានធឮ ទម្លាយនូវសាមួយលើបណ្ដាញសង្គមរបស់ខ្លួន ដោយ បានបង្ហាញនូវមុខមាត់ពិតរបស់មនុស្សម្នាក់ និងបក្ខពួកម្នាក់ទៀត ដែលអះអាងថា ធានាយកនាងទៅច្រៀងនៅបារាំង តែធាតុពិតមនុស្សដែលអះអាងថា ធានាយកនាងទៅច្រៀងនៅបារាំងនោះ ជាជនឆបោក តែប៉ុណ្ណោះ ដោយទ្រាំលែងបាន ទើបតារាចម្រៀងរូបនេះ ដាច់ចិត្តទម្លាយពីមុខមាត់ពិតរបស់ជនឆបោកនោះ ជាសាធារណៈតែម្ដង។
ពាក់ព័ន្ធនឹងរឿងរ៉ាវ បោកប្រាស់នេះផងដែរ តារាចម្រៀងស្រី រតនៈ ពិសី បានថ្លែងលើផេកហ្វេសប៊ុកផ្លូវការរបស់នាងថា នាងបានចាញ់បោក ដោយឲ្យលុយទៅឲ្យមនុស្សម្នាក់ ដែលបានអះអាងថា ជាអ្នកធានាឲ្យនាង និងតារាពីរអ្នកផ្សេងទៀត ទៅច្រៀងនៅបារាំង ដែលលុយ១០០ដុល្លារនេះ ជាថ្លៃសេវាសំរាប់បកប្រែឯកសារ ជាភាសារបារាំង ដោយកុហកថាធានា ទៅច្រៀងនិងសម្ដែង ដោយសន្យាថា នឹងឲ្យលុយគ្រប់ចំនួនមកវិញ តែបែរជាមិនឲ្យ។
តារាចំរៀង តូចច្រឡឹងចូលចិត្តបញ្ចេញដើមទ្រូង រតនៈ ពិសី បាន បន្តថា “លុយ១០០ដុល្លារ សម្រាប់បកប្រែឯកសារ ជាភាសារបារាំង មិនអស្ចារ្យទេហើយ ក៏មិនចង់ខ្មាសគេដែរ .. តែនេះកុំឲ្យចាញ់ចិត្ដ យាយប៉ិពូកែបោកសម្ដី ផ្អែមនេះ សូមបងប្អូនសិល្បករ-សិល្បការីនីទាំងអស់ ប្រយ័ត្នជនឆបោកម្នាក់នេះ ព្រោះគាត់បានបោកប្រាស់សិល្បៈ យើងច្រើននាក់ហើយ ដោយកុហកថាធានា ទៅច្រៀង និងសម្ដែង នៅ ប្រទេស បារាំង។ មិនមែនតែខ្ញុំទេ គឺមានច្រើននាក់ទៀត សូមប្រយ័ត្នជនបោកប្រាស់ម្នាក់នេះ ផងបងប្អូន ជួយ shares អោយបងប្អូនយើងដឹងគ្រប់ៗគ្នាផង ឥឡូវគាត់ Block FB ខ្ញុំចោលហើយឆាត ទារលុយ មិនបានទេ អញ្ចឹងធ្វើទានអោយគាត់ចុះ តែខ្ញុំមិនចង់អោយបងប្អូនសិល្បៈយើង ស្ដាយណាស់ដែលខ្ញុំមិនបានថតសម្លេង យាយឯង ដៀល សិល្បករ ខ្មែរ កុំ អី មកស្រុកខ្មែរ បាន យកលីអូ គ្រប មុខដើរមិនខាន យាយ ចាញ់បោកគាត់ទៀត អញ្ចឹងផុសទៅ ….គាត់អាយុ ប៉ុណ្ណេះហើយ លុយ ប៉ុណ្ណឹងចាត់ទុក ថា ចូល បុណ្យគាត់ ឲ្យហើយ ម៉ងទៅ .. ខ្ញុំ អហោសិកម្ម ឲ្យអ៊ុំស្រី ( គាត់មាន បក្ស ពួកគាត់ម្នាក់ទៀតឈ្មោះ ( សុវណ្ឌ ឌី ធ្វើការនៅពេទ្យ សម្ភព ជិត បាក់ទូក ) ជាអ្នករួមគំនិត ទទួលលុយ”។
កញ្ញា រតនៈ ពិសី ក៏បានផ្ដាំផ្ញើដល់អ្នកសិល្បៈទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជនឆបោក ដែលនាងទើបតែបានជួបប្រទះផ្ទាល់នេះ និងបើសិនជាឃើញជនរូបនេះ ឆាតទៅដើម្បីធានាឲ្យចេញទៅសម្ដែងនៅក្រៅប្រទេស សូមកុំចាញ់បោកឲ្យសោះ ដោយកញ្ញា រតនៈ ពិសី បានធ្វើការអះអាងយ៉ាងច្បាស់ថា ជនម្នាក់នេះពិតជាជនឆបោក ដោយបានបោកប្រាស់តារាជាច្រើននាក់មកហើយ ជាពិសេសនោះ គឺបោកប្រាស់ទាំងព្រះសង្ឃថែមទៀតផង៕ ដោយ៖កូឡាប