Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សរសៃ​គុយទាវ​បាញ់​កាញ់ ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ សរុប​ចំនួន ៥ គីឡូក្រាម ត្រូវបាន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តតាកែវ ធ្វើការ​ដកហូត​

(​ខេត្តតាកែវ​)៖ នៅ​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តតាកែវ ដោយមាន​កិច្ចសហការ​ចូលរួម​ជាមួយ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ នៅក្នុង​ផ្សារ​សំរោង​យ៉ោ​ង ស្រុក​បាទី ខេត្តតាកែវ​។​

​ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​បឋម​លើ​ម្ហូបអាហា​មួយចំនួន​រួមមាន​៖ ងៀត​ក្បាល​ត្រី​ស្តោ ត្រី​ប្រា សាច់ក្រក សាច់ជ្រូក ប្រហិត​សាច់គោ សាច់​ត្រី ខ្ញី និង​សរសៃ​គុយទាវ​បាញ់​កាញ់ ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​លើ​ផលិតផល​ម្ហូបអាហារ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកសា​ធាតុគីមី​ហាមឃាត់​បូរ៉ា​ក់​ក្នុង​សរសៃ​គុយទាវ​បាញ់​កាញ់ ចំនួន​សរុប ៥ គីឡូក្រាម ។ បន្ទាប់ពី​ត្រួតពិនិត្យ​រួចរាល់​មន្ត្រី​កាំកុងត្រូល​បានធ្វើ​កំណត់ហេតុ​ដកហូត ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល និង​បានឱ្យ​តំណាង​ម្ចាស់​ម្ហូបអាហារ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដាក់​តាំង​លក់​ដែលមាន​ផ្ទុក​សារធាតុ​គីមី​បន្តទៀត​។ បន្ទាប់មក​មន្ត្រី​សាខា​កាំកុងត្រូល​បានធ្វើ​ការណែនាំ​ដល់​អាជីវករ អោយ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×