ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារល្អប្រសើរ រលូនត្រូវតាមផែនការ។ រាសីឡើង មានឱកាសរកចំណូលយ៉ាងគាប់ចិត្ត ប៉ុន្តែត្រូវប្រយ័ត្នក្នុងសេវាកម្មលុយកាក់ជាមួយមនុស្សឆ្នាំខាល។ មនោសញ្ចេតនា ត្រូវចេះគោរព ថែរក្សានូវអ្វីដែលខ្លួនកំពុងមាន។ ទិសនាំលាភ ទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល។
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារប្រព្រឹត្តទៅដោយជោគជ័យ , មានពណ៌មានរីករាយមកដល់អ្នក ត្រូវបានថ្នាក់លើស្រឡាញ់ពេញចិត្ត , អ្នករួមការងារគាំទ្រ។ ការខំប្រឹងប្រែងទាំងអម្បាលម៉ាន ពីមុនមករបស់អ្នកចុងក្រោយត្រូវបានឆ្លើយតបយ៉ាងសក្តិសម ដោយចំណូលដ៏ច្រើន។ មនោសញ្ចេតនា ត្រូវលៃទុកមុន។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសនិរតី។ ពណនាំសំណាង ពណ៌ខៀវ។ អ្នកយកអាសារឆ្នាំកុរ៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ត្រដែត។ ការងារមានឱកាសល្អៗច្រើនមកដល់អ្នកមុំឲ្យខកខាន។ អាស្រ័យដោយសមត្ថភាព និងទេពកោសល្យការទូតនឹងជួយអ្នកមានឱកាសរកប្រាក់យ៉ាងល្អ។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារត្រូវរៀបចំពេលវេលាឲ្យសមស្រប ដើម្បីមានពេលសម្រាក បញ្ចៀសភាពតានតឹង ឥទ្ធិពលដល់សុខភាព។ មិនត្រូវចាយវាយលើសពីចំណូលរបស់ខ្លួន។ មនោសញ្ចេតនា អ្នកទាំង២ ពិបាកជឿជាក់លើគ្នា ហេតុនេះឧស្សាហ៍ខឹង ឈ្លោះប្រកែកគ្នា។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារគ្រប់យ៉ាងដំណើរការដោយរៀបរយអាស្រ័យដោយឆន្ទៈ និងភាពប្តូរផ្តាច់របស់អ្នក។ ការរកស៊ីជោគជ័យអតិថិជនកាន់តែមានចំនួនច្រើនឡើង។ មនោសញ្ចេតនា កុំមានចិត្តរវើរវាយ ត្រូវគោរពមនោសញ្ចេតនា ដែលខ្លួនកំពុងមាន។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ គ្រប់យ៉ាងសុទ្ធតែសម្រេចបានដូចបំណង ថ្ងៃនេះរកស៊ីជួញដូរអ្វីក៏កាក់កប ប៉ុន្តែកុំឲ្យមានរឿងឈ្លោះប្រកែកដោយសារតែលុយកាក់។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភ លើកលែងតែទិសខាងជើង ក្រៅពីនោះសុទ្ធតែល្អចំពោះអ្នក។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារជួបការលំបាកជុំជិត សម្ពាធកើនឡើង ត្រូវនឹងនររកទិសដោះស្រាយ។ ថ្ងៃនេះមិនសមស្របសម្រាប់ការបណ្តាក់ទុនវិនិយោគ, កុំមានៈប្រយ័ត្នជួបបរាជ័យធំ។ មនោសញ្ចេតនា ត្រូវប្រយ័ត្នពាក្យសម្តី កុំឲ្យប៉ះទង្គិចដល់ផ្លូវចិត្តដៃគូ។ ទិសនាំលាភទិសឦសាន តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារ ត្រូវខំរក្សាស្ថានភាពសព្វថ្ងៃក៏ជាជោគជ័យមួយសម្រាប់អ្នក។ ថ្ងៃនេះត្រូវប្រយ័ត្នចាញ់បោកគេ។ មនោសញ្ចេតនា មានអារម្មណ៍ថា គូស្នេហ៍មិនយល់ចិត្តខ្លួន នាំឲ្យអ្នកធុញថប់តប់ប្រមល់ចិត្ត។ ទិសនាំលាភត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ដោយភាពម្ចាស់ការ សកម្មក្នុងការងារអាចជួយឲ្យអ្នកដោះស្រាយគ្រប់យ៉ាងបានយ៉ាងលឿន ងាយស្រួល និងនាំមកនូវប្រសិទ្ធភាពខ្ពស់, ខ្ទង់ចំណូលសំខាន់ៗមានស្ថិរភាព គួរព្យាយាមជួបជុំមិត្តភក្តិ អ្នកនឹងមានឱកាសថ្មីៗជាច្រើនទៀត។ មនោសញ្ចេតនា ដោយគ្រាន់តែយកចិត្តទុកដាក់បន្តិចអ្នកនឹងឃើញមនោសញ្ចេតនា និងក្តីស្រឡាញ់ដ៏ធំធេងរបស់មនុស្សដែលលបតាមការពារ មើលថែអ្នកតាំងពីយូរមកហើយ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារមមាញឹក ស្ទើររកពេលសម្រាកគ្មាន ប៉ុន្តែអ្នកនៅតែអាចដោះស្រាយបានដោយរលូន។ ប្រយ័ត្នកុំចាញ់បោកពាក្យបញ្ចុះបញ្ចូលរបស់អ្នកដើរទិញលក់របស់តាមផ្ទះ។ មនោសញ្ចេតនា ពុំល្អប្រសើរ មិនត្រូវវិធីឈ្លោះប្រកែកដើម្បីដោះស្រាយបញ្ហា។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសា ឆ្នាំរោង៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារគ្រប់យ៉ាងសុទ្ធតែរីកចម្រើនត្រូវតាមផែនការ។ ថ្ងៃនេះអ្នកនឹងមានរឿងរំខានបន្តិចបន្តួចអំពីលុយកាក់។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនប្រាថ្នា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ ការងាររងសម្ពាធធំ ថែមទាំងមិនបានការអធ្យាស្រ័យ និងជួយពីមនុស្សរាល់គ្នា ហេតុនេះកាន់តែធ្វើឲ្យអ្នកតានតឹង នឿយណាយ។ ថ្ងៃនេះត្រូវប្រយ័ត្នក្នុងរាល់សេវាកម្មប្រាក់កាស។ មនោសញ្ចេតនា សភាពផ្លូវចិត្តមិនល្អ ហេតុនេះអាចដោយសារតែរឿងសាមញ្ញមួយក៏ងាយធ្វើឲ្យអ្នកនឹងគូស្នេហ៍អាក់អន់ចិត្ត។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំឆ្លូវ៕