Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំងណាស់ ជនជាតិ​ចិន​នៅ​លើ​ទឹកដី​ខ្មែរ ចង់​កាយ ចង់​ផ្ដាច់​ផ្លូវ ជា​សិទ្ធិ​របស់​ខ្លួន​

​ព្រះសីហនុ​ ៖ បើ​តាម​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី 31​ឧសភានេះ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មាន​ករណី​ភ្ញាក់ផ្អើល​មួយ ក្រោយ​មាន​ជនជាតិ​ចិន បានធ្វើ​សកម្មភាព​កាយ​ផ្ដាច់​ផ្លូវ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ទឹកដី​របស់​ជនជាតិ​ខ្មែរ ប៉ុន្តែ​បែរជា​គ្មាន​សិទ្ធិ​សូម្បី​ដើរកាត់ ដោយ​ជាតិ​សាសន៍​ដទៃ​មក​គ្រប់គ្រង​ធ្វើ​តាម​អំពើ​ចិត្ត ចង់​កាយ ចង់​ផ្ដាច់​ផ្លូវ​យ៉ាង​ណា​ជា​សិទ្ធិ​របស់​ពួកគេ​ទៅ​វិញ​។​

​នេះ​បើ​តាម​ប្រភពពី Tna Daily បាន​បញ្ជាក់​ពី​វីដេអូ​យ៉ាង​ដូច្នេះ​ថា «​ភូមិ​ស្មាច់​ដែង ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានការ​កាត់​បំផ្លាញ​ផ្លូវ​ដោយ​ជនជាតិ​ចិន​មិនអោយ​ខ្មែរ​បាន​ធ្វើដំណើរ​ចូល​ទៅ​ឆ្នេរ​មាស​ឆ្នេរ​ពេជ្រ​បានឡើយ​»​។ ក្រោម​ការសាកសួរ ក្នុង​វីដេអូ​របស់​អ្នកព័ត៌មាន​ក្នុង​ស្រុក​អំពី​មូលហេតុ​កាត់​ផ្លូវ​ដែល​ប្រជាជន​ខ្មែរ​ធ្វើដំណើរ​បែបនេះ ជនជាតិ​ចិន​រូបនោះ​បាន​អះអាងថា ផ្លូវ​មួយ​ខ្សែ​នោះ​ខាង​ក្រុមហ៊ុន​របស់​ខ្លួន​ជា​អ្នក​ធ្វើ ចង់​កាត់​ឬ​ចង់​ទុក្ខ​ជា​សិទ្ធិ​រស់​ខ្លួន​៕​ ​ដោយ​៖​កូឡាប​

×