Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ទទួលបាន​ជ័យលាភី​លេខ​មួយ ក្នុង​ការប្រកួត​ពានរ​ង្វាន់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១១ ឆ្នាំ​២០១៧

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​ថា សូម​អបអរសាទរ និង​កោតសរសើរ​ដល់​ក្រុម​កីឡាបាលទាត់ ព្រះខ័ន​រាជ​ខេត្ត​ស្វាយរៀង ដែល​បាន​លើ​កពាន នៅក្នុង​ការប្រកួត​ដណ្តើម “​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០១៧” លើក​ទី​១១ ដោយ​បាន​ប្រកួត​ឈ្នះ​ក្រុម ណាហ្គា​វើល (០៣-០០) ដែល​បាន​បញ្ចប់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​រាត្រី​ថ្ងៃទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៧​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា អរគុណ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​ដែល​គាំទ្រ​វិស័យ​កីឡា ដែល​បាន​មក​ចូលរួម​ទស្សនា​ផ្ទាល់ នៅ​ពហុ​កីឡដ្ឋាន និង​ទស្សនា​តាម​ទូរទស្សន៍ និង​តាម Facebook LIVE របស់ សម្តេជោនាយក​រដ្ឋមន្ត្រី​។ កីឡា​មាន​ឈ្នះ មាន​ចាញ់​គឺជា​រឿង​ធម្មតា​។ សូម​កីឡាករ​ទាំងអស់ ទាំង​អ្នកឈ្នះ និង​អ្នកចាញ់ បន្ត​ខិតខំ​ហ្វឹកហាត់​អោយបាន​ល្អ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​ចូលរួម​ប្រកួត​នៅពេល​ក្រោយៗ​ទៀត ជាពិសេស​នៅក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games ២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បាន​ជោគជ័យ​ថ្មីៗ​ជា​បន្ត​ទៀត​ទាំង​ក្នុង​ការប្រកួត​ក្នុងប្រទេស និង​លើ​ឆាក​អន្តរជាតិ​។​

​នា​រាត្រី​ថ្ងៃ​ពុធ ១០​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​លោក សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១១ ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​គ្រង​តំណែង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ដ៏​ធំ បន្ទាប់​ពី​លី​គ​កំពូល​កម្ពុជា​មួយ​នេះ ។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ សុក សំណាង ២​គ្រាប់​នៅ​នាទី​ទី​២១ និង​នាទី​ទី​៣១ និង ១​គ្រាប់​ទៀត គឺ​ធ្វើ​សម្រេច​ដោយ​កីឡាករ ហ៊ួយ ផល្លី​ន នៅ​នាទី​៦៥ ។ ចំណែក​ក្រុម​ណាហ្គា​វើល ក៏​ព្យាយាម​ណាស់ដែរ តែ​ធ្វើ​មិនបាន​សម្រេច ។​ នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​ណាហ្គា​វើល​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ គ្រា​ដែល ២​លើក​មុន គឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ដូចគ្នា កាលពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៥ ។​

​ចំពោះ​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​ក្រុម​អគ្គិសនី​កម្ពុជា​ដែល​ប្រកួត​ចុងក្រោយ​ឈ្នះ​ក្រុម​បឹងកេត​៥ ទល់ ៤​នោះ ។ ៩០​នាទី​ក្នុង​ម៉ោង​ធម្មតា ក្រុម​ទាំង​២​នេះ​ប្រកួត​ស្មើគ្នា ១ ទល់ ១ ។ ទីបំផុត​ក្រុម​ទាំង​២​នេះ​ ត្រូវ​កាត់​ក្ដី​ដើម្បី​រក​ក្រុម​ឈ្នះ និង ក្រុម​ចាញ់​ដោយ​ទា​ត់បា​ល់​ប៉េណាល់​ទី ។ លទ្ធផល​ចុងក្រោយ​ចំណាត់ថ្នាក់​​លេខ ៣ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ឈ្នះ​ក្រុម​បឹងកេត ក្នុង​លទ្ធផល​៥ ទល់​៤​ទាំង​ប្រផិត​   ​ប្រផើ​យ ៕ ដោយ​៖​កូឡាប​

×