Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្កាយរណប ​ចាប់បានកប៉ាល់​ចិន​ ផ្ទេរ​ប្រេង​ឲ្យ​កប៉ាល់​កូរ៉េខាងជើង​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​សំដែង​ការខកចិត្ត​ចំពោះ​ប្រទេស​ចិន​ដែល​នៅតែ​បន្ត​អនុញ្ញាតិឲ្យ​មាន​ការនាំ​ប្រេង​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។​

​លោក​ត្រាំ បាន​សំដែង​ការខកចិត្ត ក្រោយពេល​សារព័ត៌មាន​ក្នុងប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៏​ថា ប្រព័ន្ធ​ផ្កាយ​រណប​ចាប់បាន កប៉ាល់​ចិន​កំពុង​ផ្ទេរ​ប្រេង​ទៅឲ្យ​កប៉ាល់​កូរ៉េខាងជើង​។ លោក​បាន​បញ្ជាក់ថា បើ​សកម្មភាព​នេះ​នៅតែ​បន្ត​មាន​ទៀត វា​នឹង​គ្មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​កូរ៉េខាងជើង​នោះឡើយ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អា​មេ​រិច​បាន​ថ្លែង​ប្រាប់ CNN ថា “​ពួក​យើង​បាន​ឃើញច្បាស់​ថា ពិតជា​មាន​កប៉ាល់​ដែល​បានធ្វើ​សកម្មភាព​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ រួម​មាន​ការផ្ទេរ​ប្រេង​ចំរាញ់​ពី​កប៉ាល់​មួយ​ទៅ​កប៉ាល់​មួយ និង​ការដឹកជញ្ជូន​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​”​។​

​មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា ពួក​យើង​មាន​ភស្ថុតាង​ដែល​បញ្ជាក់ថា កប៉ាល់​មួយចំនួន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ទាំងនោះ ដោយ​រួម​មាន​កប៉ាល់​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ជាច្រើន រួម​ទាំង​ប្រទេស​ចិន​។​

​មន្ត្រី​ដដែល​ថ្លែង​ទៀត​ថា “​ពួកយើង​ថ្កោលទោស​សកម្មភាព​ទាំងនេះ និង​សង្ឃឹមថា សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជ​ជាតិ រួម​ទាំង​ចិន ធ្វើ​កិច្ចការ​បន្ថែម​ឲ្យបាន​ជិតស្និតដើ​ម្បី​លុបបំបាត់​សកម្មភាព​រត់ពន្ធ​ទាំងនេះ​”​។​

“​សហរដ្ឋ​អា​មេ​រិច​សូម​ជំរុញ​ឲ្យ​ប្រទេស​ចិន​ឲ្យ​បញ្ចប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​កូរ៉េខាងជើង រួម​មាន​ទំនាក់ទំនង​ផ្នែក​ទេសចរណ៏ និង​ការ​ផ្គត់​ផ្គង​ប្រេង ឬក៏​ផលិតផល​ប្រេង​ឆៅ និង​បណ្តេញ​កម្មករ​កូរ៉េខាងជើង​ចេញ​ទាំងអស់​”​។​

​ក្រសួង​រតនាគារ​អា​មេ​រិច បាន​ប្រកាស​កាលពី​ខែ​មុន​ថា មាន​កប៉ាល់​ជាច្រើន​របស់​កូរ៉េខាងជើង​ជាច្រើន និង​ក្រុមហ៊ុន​ធ្វើ​ជំនួញ​បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ផ្ទេរ​ប្រេង​ពី​កប៉ាល់​ទៅកាន់​កប៉ាល់ ដើម្បី​គេច​ពី​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​៕ សុភ័ក្ត្រ​

×