ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិច Apple បានចេញមុខសុំទោសអតិថិជនរបស់ខ្លួន ក្រោយពេលរងការរិះគន់ជាច្រើន បន្ទាប់ពីក្រុមហ៊ុនទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើឲ្យទូរស័ព្ទ ម៉ូដែលចាស់ៗដំណើរការយឺត និងថ្មឆាប់អស់។
ក្រុមហ៊ុន បានបញ្ជាក់ថា ខ្លួននឹងដោះស្រាយបញ្ហាជូនអតិថិនក្នុងឆ្នាំ ២០១៨ និងបានឲ្យអតិថិជនចាំពិនិត្យមើលថ្មទូរស័ព្ទរបស់ពួកគេ។
អតិថិជនបានមានការសង្ស័យជាយូរមកហើយថា ក្រុមហ៊ុនបានធ្វើឲ្យទូរស័ព្ទម៉ូលដែលចាស់ៗដើរយឺត ដើម្បីជំរុញឲ្យពួកគេធ្វើការអាប់ក្រេតវា (Upgrade)។
ក្រៅពីការសុំទោស Apple ក៏បានប្រកាសពីការបញ្ជុះតម្លៃសំរាប់ការដូរថ្មី ពីតម្លៃ ៧៩ដុល្លា មកត្រឹមតែ ២៩ដុល្លាប៉ុណ្ណោះសំរាប់ទូរស័ព្ទសេរីពី iPhone 6 ឡើង៕ សុភ័ក្ត្រ