Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​បាត់ដំបង ប្រកាស​ចាត់វិធានការ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ច័ន្ទ​សុភាព​សៀមរាប ចោទប្រកាន់ថា​ បើក​ឲ្យ​មាន​ល្បែងភ្នាល់​ទឹកភ្លៀង​

​ភ្នំពេញ​ ៖ ​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ច័ន្ទ​សុភាព​សៀមរាប បាន​សរសេរ​វាយប្រហារមកលើ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង ជាពិសេស​លោក​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដោយ​ចោទប្រកាន់ថា មានការ​អនុញ្ញាត​ឲ្យ​មានការ​បើកលេងល្បែង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់ នៅ​ខេត្តបាត់ដំបង ជា​ថ្នូរ​នឹង​ការ​ឲ្យ​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​។​

​ជាមួយនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​បែបនេះ នៅ​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ រដ្ឋបាលខេត្ត​បាត់ដំបង បានចេញ​សេចក្តីប្រកាស​បដិសេធថា របស់​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ស្តីពី​ការចោទប្រកាន់ និង​វាយប្រហារ ប្រមាថ​មកលើ​ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង ដោយបាន​ធ្វើការ​បំភ្លៃ​ព័ត៌មាន​មិន​ពិត យកមក​មួលបង្កាច់ បង្ខូច​កិត្តិយស​ថ្នាក់ដឹកនាំ​ខេត្ត​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ធ្វើការ​សន្និដ្ឋាន ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ព័ត៌មាន​ត្រឹមត្រូវ ។​

​បើតាម​សេចក្តី​បដិសេធ របស់​រដ្ឋបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា លោក​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត តែងតែ​យកចិត្តទុកដាក់ និង​ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព ក្រុង ស្រុក កងកម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ ឬ​ការស្រាវជ្រាវ​ទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង នៅក្នុង​ខេត្តបាត់ដំបង​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តាមរក​មុខសញ្ញា និង​ស្វែងរក​ភស្តុតាង​ជាក់ស្តែង ក្នុងការ​ចុះបង្ក្រាប​ក​សា​ង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង សូម​ប្រកាស​ធ្វើការ​បដិសេធ​ទាំងស្រុង និង​មិនអាច​ទទួលយកបាន នូវ​អ្វីដែល​គណនី​ហ្វេ​ស​ប៊ុ​ក ច័ន្ទ​សុភាព សៀមរាប បាន​ឡាយ​វីដេអូ​ឃ្លី​ប ធ្វើការ​ផ្សព្វផ្សាយ​នេះ ដោយ​ព្រមទាំង​បង្គាប់​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នេះ ធ្វើការ​លុប និង​សុំទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ រដ្ឋបាល​ខេត្ដ នឹង​ចាត់វិធានការ​ផ្លូវច្បាប់​៕​ ដោយ​៖​កូ​ឡាប​

×