ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើត ស្ថានអគ្គកុងស៊ុលកម្ពុជា នៅទីក្រុងសុងខ្លា នៃប្រទេសថៃ ។
សម្រេច៖
មាត្រា១.ត្រូវបានបង្កើតស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសុងខ្លា នៃព្រះរាជាណាចក្រ ថៃឡង់ដ៏។
មាត្រា ២.ស្ថានអគ្គកុងស៊ុលនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្ម ០១រូប ដែលមានឋានៈជាអគ្គកុងស៊ុល។
មាត្រា ៣.សមាសភាពមន្ត្រីកុងស៊ុលផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការ នៃការងារជាក់ស្តែង។
មាត្រា ៤.ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីកុងស៊ុល មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានអគ្គកុងស៊ុលនេះ ត្រូវស្ថិតនៅក្នុងប្រភេទ “ខ”។
មាត្រា ៥.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី