ផ្កាយរណប Meteor-M ត្រូវបានកាំជ្រួច Soyuz-2 បាញ់បង្ហោះពីអាកាសយានអវកាស Vostochny នៅតំបន់ជ្រោយបូព៌ា របស់រុស្ស៊ីកាលពីថ្ងៃទី ២៨/១១។ ប៉ុន្តែស្ថាប័នអវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា ផ្កាយរណបពុំបានធ្លាក់ចូលចំគន្លងតាមផែនការ ហើយបាត់ទំនាក់ទំនងតែម្តង។
កាំជ្រួច Soyuz-2.1b ត្រូវបានបាញ់បង្ហោះដោយនាំយកតាមនូវផ្កាយរណប Meteor-M 2-1។
ថ្លែងក្នុងស្ថានីយ៍ទូរទស្សន៍ Rossiya 24, ឧបនាយករដ្ឋមន្ត្រី Rogozin បញ្ជាក់ថា កាំជ្រួច Soyuz-2 ត្រូវបានសរសេរកម្មវិធី ដោយផ្អែកលើបណ្តាកូអ័រដោណេខុស។ ជាក់ស្តែងកាំជ្រួចត្រូវបានសាងកម្មវិធីបង្ហោះចេញពីអាកាសយានដ្ឋានអវកាស Baikonur នៅ Kazakhstan ដែល Moscow ពុំមែនបាញ់ចេញពី Vostochny ទេ។
អ្នកនាំពាក្យរបស់ Roscosmos ឲ្យដឹងថា រុស្ស៊ីបានបរាជ័យទោះបីជាបានប្រឹងប្រែងដើម្បីតភ្ជាប់សញ្ញាទាក់ទងជាមួយផ្កាយរណប Meteor-M 2-1 មូលហេតុដែលពុំអាចតភ្ជាប់ទំនាក់ទំនងបាន គឺដោយសារផ្កាយរណបនេះបានធ្លាក់ខុសទំនងនៃផែនការ៕ សូយន