តាមទីភ្នាក់ងារសារព័តមាន Bloomberg, CEO Tim Cook បានទទួលនូវចំណូលសន្ធឹកសន្ធាប់ក្នុងឆ្នាំកន្លងមក។ របាយការណ៍របស់ Apple បកស្រាយឲ្យដឹងថា លោក Cook ទទួលបានប្រាក់រង្វាន់ ៩,៣៣លានដុល្លារ សម្រាប់ឆ្នាំហិរញ្ញវត្ថុបានបញ្ចប់នៅថ្ងៃ ៣០/២០១៧ កន្លងមក។ ទន្ទឹមនោះលោកនូវទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ (បៀវត្សរ៍) ៣,០៦លានដុល្លារ និងខ្ទង់ប្រាក់រង្វាន់នៃប័ណ្ណភាគហ៊ុនតាមការព្រមព្រៀងមានតម្លៃដល់ទៅ ៨៩,២លានដុល្លារ។ ដូច្នេះក្នុងឆ្នាំ ២០១៧នេះ សរុបប្រាប់ចំណូលរបស់ CEO Apple ទទួលបានប្រមាណ ១០២លានដុល្លារ។
លោក Cook ធ្លាប់បានប្រកាសថា នឹងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួនមួយភាគធំ ដើម្បីធ្វើការងារមនុស្សធម៌៕ សូយន